សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់និងថ្នាំញៀនជិត២គីឡូក្រាមទៅសាលាដំបូងខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធី។
គួររំលឹកថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤)បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់និងរឹបអូសគ្រឿងញៀនជិត២គីឡូក្រាម
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី ដែលប្រតិបត្តិការនេះដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ដោយមានការចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងសម្របសម្រួលដោយ លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅចំណុចមុខហាងជំនោរកង្រី ក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង និងនៅចំណុចក្រុមហ៊ុនកាពីតូល ផ្លូវជាតិលេខ៥ ភូមិ១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថាជនសង្ស័យខាងលើឈ្មោះ ប៉ន វ៉ាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែ។ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតនូវវត្ថុតាងរួមមាន៖
១-មេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ១គ.ក្រ ៦៦០.២៨ក្រាម
២-ទូរស័ព្ទដៃ ១គ្រឿង ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print