វិលវិញលើកនេះ Miss Cambodia នឹងជ្រើសរើសម្ចាស់ជ័យលាភីត្រៀមចេញប្រកួតកញ្ញាឯកអន្តរជាតិ៣ផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ យោងតាមការប្រកាសរបស់គណនីហ្វេសប៊ុកផ្លូវការរបស់ Miss Cambodia បានបញ្ជាក់ថាអ្នកដាក់ពាក្យប្រកួតនឹងក្លាយជាបេក្ខនារីផ្លូវការម្នាក់ដែលត្រូវគ្រងមកុដ និងតំណាងឲ្យប្រទសកម្ពុជាទៅចូលរួមក្នុងការប្រកួតអន្តរជាតិ និងជាឱកាសបង្ហាញពីវប្បធម៌ ធម្មជាតិ និងភាពចម្រុះសម្បូរបែបរបស់ខ្មែរ។ ការជ្រើសរើសនឹងត្រូវរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
កម្មវិធីនេះត្រូវបានគេដឹងថាទទួលបានសិទ្ធិក្នុងការរៀបចំប្រកួតដោយក្រុមហ៊ុនArise Agency ដែលគេស្គាល់ថាជាក្រុមហ៊ុនធ្លាប់រៀបចំផលិតកម្មវិធីប្រកួតសម្រស់ជាច្រើននៅកម្ពុជា រួមទាំងកម្មវិធីកញ្ញាឯកចក្រវាឡនោះជាដើម។ ការប្រកាសនេះក៏ស្របពេលដែលវិស័យកញ្ញាឯកបាននិងកំពុងតែធ្វើឲ្យពុះកញ្ជ្រោលដល់ក្រុមអ្នកគាំទ្រ ដែលគេសង្កេតឃើញកម្មវិធីប្រកួតថ្មីមួយចំនួនបានចាប់ផ្តើមលេចមុខនៅកម្ពុជា ។ បើទោះបីកម្មវិធីមួយចំនួនកំពុងស្ងប់ស្ងាត់ ព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩ក្តី ក៏កម្មវិធីមួយនេះដែលមានឈ្មោះថាMiss Cambodia ដែលធ្លាប់ស្ងប់ស្ងាត់បាត់មុខមួយរយៈនោះ ពេលនេះបានបង្ហាញមុខជាថ្មីហើយ ដោយបានត្រៀមយកបេក្ខនារីតំណាងពីកម្ពុជាចេញទៅប្រកួតក្នុងកម្មវិធីរហូតដល់ទៅ៣ គឺមានទាំងកម្មវិធីប្រកួតMiss International , Miss Earth និងMiss Tourism International។
តាមការទម្លាយឱ្យដឹងពីក្រុមការងារផលិតកម្មវិធីខាងលើបានបញ្ជាក់ថា កម្មវិធីនេះនឹងត្រូវរៀបចំឡើងដោយប្រុងប្រយ័ត្នស្របតាមបរិបទនៃជំងឺកូវីដ-១៩ ហើយម្ចាស់ជ័យលាភីនឹងមានឱកាសបញ្ចេញរូបសម្រស់ សមត្ថភាព ចំណេះដឹងនៅលើឆាកអន្តរជាតិក្នុងពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ដែរថា នេះគឺជាកម្មវិធីប្រកួតប្រជែងលើវិស័យកញ្ញាឯកនៅកម្ពុជាបន្ទាប់ពីបានប្រកាសអំពីពេលវេលាជាក់លាក់ក្នុងការប្រកួតបន្ទាប់ពីកម្មវិធីMiss Wisdom Cambodia 2021 ទើបនឹងបញ្ចប់ ខណៈដែលកម្មវិធីប្រកួតសម្រស់បន្តទៀតដូចជា Miss Grand Cambodia2021 និង Miss Universe Cambodia 2021និឹងត្រូវរៀបចំបន្តក្នុងពេលខាងមុខនេះ។ បេក្ខភាពកាន់តែច្រើន និងមានសមត្ថភាពបានចាប់អារម្មណ៍ក្នុងការដាក់ពាក្យចូលរួមប្រកួតជាបន្តបន្ទាប់ ខណៈដែលបេក្ខភាពដែលមានបទពិសោធន៍លើការប្រឡងកន្លងមកក៏កាន់តែបង្ហាញពីភាពលេចធ្លោរបស់ខ្លួននៅលើឆាកប្រកួតទាំងនេះផងដែរ៕


ដោយ ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print