ប្រទេសជប៉ុន: សេចក្ដីជូនដំណឹង៖ របស់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា រដ្ឋាភិបាលជប៉ុនបានសម្រចដាក់ខេត្តចំនួន ៧ ទៀត (Ibaraki, Tochigi, Gunma, Shizuoka, Kyoto, Hyogo និង Fukuoka ) ទៅក្នុងភាពអាសន្ន ហើយចូលជាធរមាននៅថ្ងៃសុក្រទី ២០ ខែសីហា នេះ។
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជា ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា រដ្ឋាភិបាលជប៉ុនបានសម្រេច thiagossa (185 Ibaraki, Tochigi, Gunma, Shizuoka, Kyoto, Hyogo S Fukuoka) ក្នុងភាពអាសន្ន ហើយចូលជាធរមាននៅថ្ងៃសុក្រទី២០ ខែសីហានេះ បន្ថែមពីលើទីក្រុង តូក្យូ, ខេត្ត Kanagawa, Saitama, Chiba, Osaka, និង Okinawa ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី Delta មានការកើនឡើងខ្ពស់ ហើយតម្រូវការសេវាកម្មសុខាភិបាល ពិសេស តម្រូវការស្នាក់នៅមន្ទីរពេទ្យក៏កើនឡើងខ្ពស់ ។ ខេត្តទាំង១៣នេះ នឹងឋិតនៅក្នុងភាពអាសន្នរហូតដល់ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ ។
ស្ថានទូតសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសជប៉ុន ជាពិសេស បងប្អូនដែលកំពុងស្នាក់នៅទីក្រុងតូក្យូ និងខេត្តទាំង១២ខាងលើ សូមមេត្តាសហការ និងប្រតិបត្តិវិធានការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ – បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងធ្វើដំណើរក្នុងករណីដែលចាំបាច់ បំផុត។ សូមបងប្អូនថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាស ចៀសវាងការជួបជុំគ្នា ច្រើន និងរក្សាគម្លាតសុវត្ថិភាព ។ ទទួលបានដំណឹងនេះ ស្ថានទូតសូមបងប្អូនមេត្តាជួយផ្សព្វផ្សាយបន្ត។ សូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺវីរុសកូវីដ១៩ ។
ក្នុងករណីបងប្អូនចង់ប្រឹក្សាយោបល់ សូមទាក់ទង៖ ហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤ ៕
ដោយ, សិលា