សម្តេចតេជោ ហ៊ុនសែន បង្ហាញនូវរូបថតជាង៣០ឆ្នាំមុន​ក្នុងគ្រួសារ ! ជាមួយការងារប្រទេសជាតិផង គ្រួសារផង ! 

ចែករំលែក៖

ភ្នំពេញ, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានបង្ហាញនូវរូបថតអនុស្សាវរីយ៍ ដ៏កម្រ និងពោពេញដោយជីវិតតស៊ូ ដើម្បីប្រទេសជាតិ និងក្រុមគ្រួសារ ប្រជាពលរដ្ឋ , ពិសេសទម្រាំបាន សន្តិភាព ដូចសព្វថ្ងៃនេះ គឺសម្តេចបានហែលឆ្លងគ្រប់ឧបស័គ្គ ទើបប្រជាពលរដ្ឋចាត់ទុកថា, បិតាសន្តិភាព និងមាតាមនុស្សធម៌ ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ជាង៣០ឆ្នាំមុន​គ្រួសារខ្ញុំ។
សម្តេចបន្តថា, មានមនុស្សត្រឹមតែ៧នាក់។​ យើងរស់នៅថែទាំកូនតូចៗដោយខ្លួនឯងក្នុងពេលដែលកិច្ចការ ប្រទេសជាតិជាច្រើនតម្រូវអោយយើងធ្វើដោយខានមិនបាន។
សម្ដេចនាយករដ្ឋមន្ត្រីបានរំលឹកថា, នឹកឃើញរឿងលំបាកពីអតីតកាលកាន់តែធ្វើ
អោយខ្ញុំខិតខំថែមទៀតក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍដើម្បីសេចក្តីសុខនិងការ រីកចម្រេីនរបស់ជាតិនិងប្រជាជនដ៏កំសត់របស់ យើង៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print