ភ្នំពេញ៖ នៅវេលាម៉ោង២២និង១៥នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៨៤កែងនិងផ្លូវលេខ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីទំនាស់បណ្តាលអោយផ្ទុះអាវុធ០១ករណីរវាងមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវនិងក្រុមក្មេងទំនើង០១ក្រុមមានគ្នាប្រមាណជា២០នាក់។
សមត្ថកិច្ចបានអោយដឹងថាៈ មុនពេលកើតហេតុមានក្រុមក្មេងទំនើង០១ក្រុមមានទំនាស់និងគ្នាក្នុងក្លឹបអារីណាក្លឹបស្ថិតនៅសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនក្រោយមកក៏ចេញមកវាយគ្នានៅចំនុចផ្លូវលេខ៤៨៤កែងនិងផ្លូវ១០៣ដោយមានប្រើដំបងនិងខ្សែក្រវ៉ាត់ ពេលកំពុងតែមានជម្លោះ វត្តមានមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវចំនួន០៤នាក់ស្លៀកពាក់ឯកសណ្ឋានកាន់អាវុធគ្រប់ប្រដាប់ចូលទៅអន្តរាគមន៍ឃាត់កុំអោយឈ្លោះគ្នាពេលនោះក៏ស្រាប់តែមានក្រុមក្មេងទំនើងប្រមាណជា០៥នាក់បានស្ទុះមកវាយសមត្ថកិច្ចប៉ូលីសទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវផ្ទុះអាវុធឡើងលើចំនួន០១គ្រាប់តែម្តងដើម្បីបំបែកហ្វូងបង្កទំនាស់ និងការពារខ្លួន៕
ដោយ៖ សុខ ខេមរា