ស្រវឹងស្រាជោគជាំបើករថយន្តឡិចសុីសRX300បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤កង់រងការខូចខាត

ចែករំលែក៖

ភ្នំពេញ : បុរសម្នាក់បានចេញពីសុីការបងប្អូន ហើយផឹកស្រាឡើងស្រវឹងជោគជាំ បានបើករថយន្តឡិចសុីសRX300 ក្នុងល្បឿនលឿន ហើយបានរេចង្កូតបុករះរបាំងថ្មបណ្តាលអោយបាក់អស់៤កង់ ចំណែករថយន្តបង្កបែកកង់មុខទៅលែងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៥០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានទូតវៀតណាម តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តឡិចសុីសRX300 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J 3176 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា និងរួមដំណើរដោយក្រុមគ្រួសារជាច្រើននាក់ចេញពីពិធីមង្គលការបងប្អូន ដោយបើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុបានរេចង្កូតបុករះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលអោយបាក់៤កង់ ហើយរថយន្តបានបែកកង់មុខទៅលែងរួច សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ។ ប្រភពបន្តថា បន្ទាប់ពីបង្កហេតុអ្នកបើករថយន្តបានគេចខ្លួនបាត់ស្រមោល ហើយគេសង្កេតឃើញនៅក្នុងរថយន្តសុទ្អសឹងតែស្រាបៀរនៅពាសពេញ និងផ្ទុះពោងការពារសុវត្ថិភាព។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធី។ជីម ភារ៉ា ដង្កោ

image image image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print