មន្ត្រីទីក្រុងសៀងហៃ ប្រទេសចិននៅថ្ងៃទី២១ខែសីហា បានសម្រេចធ្វើចត្តាឡីស័កមនុស្ស១២០នាក់នៅអាកាសយានដ្ឋាន ក្រោយរកឃើញករណីឆ្លងកូវីដ-១៩នៅអាកាសយានដ្ឋាននោះ។ មនុស្សទាំង១២០នាក់បានជួបដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥នាក់ដែលជាបុគ្គលិកដឹកជញ្ជូនទំនិញនៅអាកាសយានដ្ឋានអន្តរជាតិ Pudong ។ មនុស្សរាប់រយនាក់ផ្សេងទៀត ក៏បានធ្វើតេស្តក្រោយបានជួបដោយប្រយោល។ នៅថ្ងៃទី២១ខែសីហា ចិនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ក្នុងសហគមន៍ ក្នុងនោះមានបុគ្គលិកដឹកជញ្ជូនទំនិញនៅអាកាសយានដ្ឋាន Pudong ។ ករណីឆ្លងកូវីដ -១៩ពីរនាក់ផ្សេងទៀតស្ថិតនៅខេត្ត ជាំងស៊ូ និងហ៊ូប៉ី។ ក្រោយមកមន្ត្រីនៅទីក្រុងសៀងហៃក៏បានរកឃើញមានបុគ្គលិកដឹកជញ្ជូន៣នាក់ផ្សេងទៀតរកឃើញវិជ្ជមានកូវីដ-១៩។ គណៈកម្មាធិការសុខាភិបាលជាតិចិន បានប្រកាសឱ្យដឹងថា ការឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ពី៣៣នាក់នៅថ្ងៃទី២០ខែសីហា នៅសល់តែ៤នាក់ប៉ុណ្ណោះនៅថ្ងៃទី ២១ខែសីហា ។ គិតមកដល់ថ្ងៃទី២១ខែសីហា ចិនមានករណីឆ្លងកូវីដ-១៩ សរុប ៩៤.៥៩៩នាក់ក្នុងនោះមាន៤.៦៣៦នាក់ស្លាប់ ៕ដោយ៖ធីរីណា
រូបថត៖Reuter.
ប្រភព៖vietnamnet.vn.