នៅខេត្តបាត់ដំបង, ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៨នាក់ ករណីជាសះស្បើយចំនួន១៥៤នាក់ និងករណីស្លាប់ចំនួន២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង, សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៨នាក់ ករណីជាសះស្បើយចំនួន១៥៤នាក់ និងករណីស្លាប់ចំនួន២នាក់ ។

អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាពលករមកពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅវិភាគ ទទួលបានលទ្ធផលនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ឃើញថា៖ មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលនានាក្នុងខេត្ត ។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៥.២០៥នាក់ បានព្យាបាលជាសះស្បើយ ៤.១៨៩នាក់ ករណីស្លាប់ ៦៥នាក់ និងកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យ បង្អែកនិងមណ្ឌលព្យាបាលនានាក្នុងខេត្តបាត់ដំបង ៩៥១នាក់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print