លែងលះក្រោយយប់ផ្សំដំណេកដោយ សារតែប្ដីអសមត្ថភាព

ចែករំលែក៖

កូនក្រមុំនៅឥណ្ឌាម្នាក់បានសម្រេច លែងលះជាមួយស្វាមីដែលទើបតែរៀប ការបានប៉ុន្មានថ្ងៃមិនអាចផ្សំដំណេកបានដោយសារតែអសមត្ថភាពផ្លូវភេទ ។
កូនក្រមុំអាយុ១៨ឆ្នាំស្ថិតនៅក្នុងភូមិKatnat ទីក្រុង Murshidabad រដ្ឋ Bengal បាននិយាយថា ប្ដីរបស់ខ្លួន អសមត្ថភាពដោយមិនអាចរួមរ័កជា មួយគ្នាបានតាំងពីយប់ផ្សំដំណេក ទើប នាងសម្រេចលែងលះ ។
គ្រួសារកូនក្រមុំបានឱ្យដឹងថា ការ លែងលះត្រូវធ្វើជាបន្ទាន់ ប្រសិនបើទុក ឱ្យរស់នៅជាមួយគ្នាតទៅទៀតនោះអាច ធ្វើឱ្យកូនក្រមុំត្រូវគេមើលងាយដោយ មិនអាចមានផ្ទៃពោះ។ កូនក្រមុំបានស្នើ ដល់គ្រួសារកូនកំលោះឱ្យសងបណ្ណាការ ទាំងអស់គិតជាទឹកប្រាក់ប្រមាណ៨.០០០ ដុល្លារអាមេរិក។ កូនក្រមុំបាននិយាយ ទៅកាន់សារព័ត៌មាន Times of India ថា នៅយប់ផ្សំដំណេកនាងបានដឹងថា ប្ដីរបស់ខ្លួនមានបញ្ហាផ្លូវភេទដោយមិនអាចគេងជាមួយគ្នាបា។ ដោយហេតុ ការណ៍នោះនាងត្រូវបានអង្គការនៅ ក្នុងភូមិជួយនាងលើកពីបញ្ហាទាំងនោះ ទៅដោះស្រាយនៅក្នុងតុលាការគ្រួសារ។
អ្នកសារព័ត៌មានបានសួរនាងថា ហេតុ អ្វីបានជាតក់ក្រហល់ក្នុងការលែងលះបែប នេះមិនរកមធ្យោបាយព្យាបាល។ ចំណែក គ្រួសារកូនកំលោះវិញក៏បានស្នើដល់ខាងស្រីទុកពេលវេលាឱ្យមួយរយៈទៀត ប៉ុន្ដែ ខាងស្រីមិនព្រមទាមទារលែងលះភ្លាមៗ។ គ្រួសារខាងស្រីបញ្ជាក់ថា ការអូសបន្លាយ ពេលនឹងធ្វើឱ្យគេរិះគន់ថាកូនក្រមុំអសមត្ថ ភាពក្នុងការបង្កើតកូនចៅ ។
តុលាការក្នុងតំបន់បានកាត់ក្ដីឱ្យកូន ក្រមុំទទួលជ័យជម្នះដោយស្នើឱ្យកូនកំលោះ ត្រូវតែសងសំណងទាំងអស់ដែលគិតជាទឹកប្រាក់ប្រមាណជាង៨.០០០ដុល្លារ ។
នៅតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌា ស្រីដណ្ដឹងប្រុស ហើយខាងស្រីត្រូវជូន បណ្ណាការទៅឱ្យបុរសទាំងនោះដូច្នេះហើយ ទើបជាគេមិនសូវផ្ដល់តម្លៃទៅឱ្យស្ដ្រី។ ក៏ប៉ុន្ដែស្ដ្រីក៏មានសិទ្ធិនៅក្នុងការសម្រេច ចិត្ដក្នុងគ្រួសារផងដែរ ៕ ម៉ែវ សាធី

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print