ភ្នំពេញ, នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា ,នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកកម្មករចំនួន ១៩៧នាក់ ដែលពាក់ពន្ធ័និងករណីបំប្លែងថ្មី(Delta ) នៅការដ្ឋានសាងសង់រោងកុន ផ្សារទំនើបជីបម៉ុងសែនសុខ ដែលមានទីតាំងស្ថិតនៅ ផ្លូវម៉ុងរិទ្ធី សង្កាត់ភ្នំពេញថី្ម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា, កម្មករចំនួន ០៤នាក់ តេស្តរកឃើញវិជ្ជមានកូវីដ១៩ , សូមប្រជាពលរដ្ឋដែលពាក់ពន្ធ័ជាមួយកម្មករនៅទីតាំងខាង តាមដានសុខភាពរយៈពេល ២១ថ្ងៃ ដើម្បីសុវត្ថិភាព!!
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕
...
ដោយ, សិលា