ខេត្តព្រៃវែង, នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានបន្តដំណើរមកដល់ខេត្តព្រៃវែង ដើម្បីនាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ លោកតា ដែលមានអាយុជាង ១០០ឆ្នាំ ចំនួន ០៥នាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា, ថ្ងៃនេះ ! កម្ពុជា! ថ្ងៃនេះបន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៤៩៦នាក់ និងអ្នកជាសះស្បើយ ៥៧៥នាក់ ខណៈអ្នកជំងឺកូវីដស្លាប់ ១៤នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៤៩៦នាក់ទៀតជាសះស្បើយ ៥៧៥នាក់ និងស្លាប់ ១៤នាក់៖
– ករណីឆ្លងសហគមន៍ ៣២០នាក់
– អ្នកដំណើរពីបរទេស ១៧៦នាក់
គិតត្រឹមព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 89,231 នាក់
– អ្នកជាសះស្បើយ= 85,081 នាក់
– អ្នកស្លាប់= 1,792 នាក់។
ក្រសួងសុខាភិបាល បានលើកឡើងផងដែរថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មាន ៨៦,៩៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៤៧,១៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា, បច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មានចំនួន ៩៩៩នាក់ (ស្ត្រី ៤៩០នាក់) ហើយបានប៉ះពាល់ដល់២៣រាជធានី-ខេត្ត ៕
ដោយ, សិលា