លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន នាំយកអំណោយសម្តេចតេជោ ទៅប្រគល់ជូនលោកយាយ លោកតា ដែលមានអាយុជាង ១០០ឆ្នាំ ចំនួន ០៥នាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ! 

ចែករំលែក៖

ខេត្តព្រៃវែង, នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានបន្តដំណើរមកដល់ខេត្តព្រៃវែង ដើម្បីនាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ លោកតា ដែលមានអាយុជាង ១០០ឆ្នាំ ចំនួន ០៥នាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា, ថ្ងៃនេះ ! កម្ពុជា​​!​ ថ្ងៃ​នេះ​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៤៩៦នាក់ និង​​អ្នក​ជាសះស្បើយ​ ៥៧៥នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៤នាក់។

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២១​ ខែសីហា​​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៤៩៦នាក់ទៀតជាសះស្បើយ ៥៧៥នាក់ និងស្លាប់​ ១៤នាក់៖

– ករណីឆ្លងសហគមន៍ ៣២០នាក់

– អ្នកដំណើរពីបរទេស ១៧៦នាក់

គិតត្រឹមព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= 89,231 នាក់

– អ្នកជាសះស្បើយ= 85,081 នាក់

– អ្នកស្លាប់= 1,792 នាក់។

ក្រសួងសុខាភិបាល បានលើកឡើងផងដែរថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៦,៩៧%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៤៧,១៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា, បច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មានចំនួន ៩៩៩នាក់ (ស្ត្រី ៤៩០នាក់) ហើយបានប៉ះពាល់ដល់២៣រាជធានី-ខេត្ត ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print