បុរសម្នាក់បើករថយន្តដឹកប្រពន្ធកូន ! ទៅបុកបុរសម្នាក់ដើរឆ្លងផ្លូវរបួសធ្ងន់ រួចព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋដេញចាប់បានមកវិញ !

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូនបើករថយន្ត ឡិចស៊ីស​ RX-330 បានជ្រុលទៅបុកបុរសម្នាក់ដើរឆ្លងពេញទំហឹងបណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង០៩ យប់ថ្ងៃទី២២ ខែសីហាឆ្នាំ ២០២១ នៅចំណុចក្បែរស្ថានីយប្រេងសូគីមុិចតាមបណ្តោយផ្លូវ ២០០៤កែងនឹង ផ្លូវណតប្រីត ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា , រថយន្តបង្កហេតុ ក៏ព្យាយាមបើករត់ ត្រូវបងប្អូនប្រជាពលរដ្ឋដេញប្រផាប់ចាប់ប្រភីងរហូតមកដល់ចំណុចបុរីមួយកន្លែងក្បែរ មណ្ឌលបន្សាបគ្រឿងញៀន ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទើបនាំគ្នាឃាត់ជាប់រួចរាយការណ៍ជូនសមត្ថកិច្ច។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា, មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូនតូចម្នាក់ទៀតបើករថយន្តឡិចស៊ីRX-330 ពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BA-1891ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវណតប្រ៊ីតបានជ្រុលទៅបុកបុរសម្នាក់ដើរឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងថ្នល់សន្លប់ស្តូកស្តឹង ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ។ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់ ត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនាំគ្នាឃើញដេញចាប់ប្រផាប់ប្រភីងរហូតដល់ចំណុចក្នុងបុរីមួយកន្លែងក្បែរមណ្ឌលបន្សាបគ្រឿងញៀន ភូមិដីថ្មី សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ ទើបឃាត់ជាប់ រួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកឃាត់រថយន្តនិងអ្នកបើកបរភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយករថយន្តនិងអ្នកបើកបរទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print