បុរសជនជាតិចិនស្រវឹងស្រា បេីករថយន្តល្បឿនលឿន ក៏រេ៉ចង្កូតបុកបង្គោលភ្លេីងបាក់អស់មួយដេីម , រថយន្តធ្លាក់ចូលប្រឡាយ !

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តទាំងស្ថានភាពស្រវឹងជោគក្នុងល្បឿនលឿនហេីយបានរេ៉ចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបណ្តាលឱ្យបាក់អស់មួយដេីម។ ចំណែករថយន្តបន្តធ្លាក់ចូលប្រឡាយទឹកស្អុយរងការខូចខាតសំណាងម្ចាស់មិនរងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចខាងលិចស្តុបទំនប់កប់ស្រូវប្រហែល១០០ម៉ែត្រ​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងភូមិអង្គកែវ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកFord Ranger​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AO – 8166 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងជោគជាំ​ ខណៈមកដល់ចំណុចកេីតហេតុក៏រេ៉មកខាងស្តាំដៃជ្រុលបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីម។ ចំណែករថយន្តបន្តធ្លាក់ប្រឡាយទឹកស្អុយរងការខូចខាចយ៉ាងដំណំ​ តែសំណាងមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងនាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍នគរបាលចោមចៅទី៣​ រងចាំទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកមកស្ទូចរថយន្តទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print