ប្រើល្បិចខ្ចីអាយហ្វូនហ្វាយ(Iphone5)ទូរស័ព្ទហៅមិត្តភក្តិ រួចឡើងជិះម៉ូតូគេចខ្លួនក្នុងបំណងយកទៅ​លក់​ត្រូវម្ចាស់តាមទាន់​ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ យុវជនសង្ស័យម្នាក់​ត្រូវបានម្ចាស់ទូរស័ព្ទ និងពលរដ្ឋអ្នកធ្វើដំណើរ​តាមដងផ្លូវដេញតាម​ឡោមព័ទ្ធ និងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយតាមផ្លូវច្បាប់ បន្ទាប់ពីយុវជនរូបនេះសង្ស័យ​ថាបានប្រើល្បិចខ្ចីទូរស័ព្ទម៉ាកអាយហ្វូនហ្វាយ​ដើម្បីទូរស័ព្ទហៅមិត្តភក្តិ​មករៀនកួរ រួចសសៀរៗ​លួចឡើងជិះម៉ូតូគេចខ្លួន​ក្នុងបំណងយកទៅលក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅកន្លែងរៀនកួរមួយកន្លែងខាងក្រោយវិទ្យាល័យបាក់ទូក សង្កាត់វាលវង់ ខណ្ឌ​៧​មករា រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវម្ចាស់ទូរស័ព្ទ​តាមរកឃើញនៅចំណុចផ្លូវលេខ១៣៩ សង្កាត់​មិត្តភាព ខណ្ឌ៧មករា ហើយស្រែកថាចោរៗ ធ្វើឲ្យពលរដ្ឋអ្នកធ្វើដំណើរ​មានការភ្ញាក់ផ្អើល​ និងនាំគ្នាជួយឡោមព័ទ្ធ​ចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិវាលវង់ដើម្បីសាកសួរ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកម្ចាស់ទូរស័ព្ទ​ឈ្មោះ សុខ ម៉ានីត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ៕ ស រស្មី

srm-5

srm-6

srm-4

srm-3

srm-2

...

srm-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print