ប្រសើរហត្ថាចំណានវិចិត្រ ស៊ុំ សាម៉ៃ ជាជាងសាងព្រះម្កុដរាជ្យព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ! 

ចែករំលែក៖

ភ្នំពេញ, នេះជាការដកស្រង់ពី ទស្សនាវដ្តីក្រសួងវប្បធម៌ និងប្រភពពី៖ ជាងទងខ្មែរ-ថែដូនតា បានបញ្ជាក់ឲ្យដឹងថា, គោរម្យងាខាងលើនេះត្រូវបានបានព្រះករុណាព្រះមហាក្សត្រប្រោសព្រះរាជទានចំពោះ លោកព្រឹទ្ធាចារ្យ ស៊ុំ សាម៉ៃ និង ទទួលបានឋាន្តរ(សក្តិ៧ហ៊ូពាន់)ជាមន្ត្រីជាង ។

លោកតាព្រឹទ្ធាចារ្យ ស៊ុំ សាម៉ៃ មាននាមដើមថា នល់ កើតថ្ងៃទី១កើត ខែជេស្ឋ ឆ្នាំជូត ត្រូវនឹងថ្ងៃ១៥ មិថុនា ឆ្នាំ១៩២៣ លោកជាបុត្រទោលនៃព្រះករុណាព្រះសុីសុវត្តិ និងអ្នកម្នាង ខៀវ វ៉ាន់ ជានាដការក្នុងព្រះបរមរាជវាំង។ តែក្រោយមកមាតាលោកបាននាំលោកមករស់នៅក្រៅវាំង ក្នុងជីវភាពសាមញ្ញ លោកបានសិក្សានៅសាលា ឌូដាឌឺឡាក្រេ ហើយបានបួសរៀនក្នុងវត្តសារាវ័ន្តតេជោ។

អាយុ១៤ឆ្នាំ លោកបានចូលសិក្សាផ្នែកជាងទង ខ្មុក ចម្លាក់ឈើ នៅសាលារចនាក្នុងជំនាន់ទី១ ដែលកាលណោះ លោកGeorge Groslierជាចាងហ្វាងសាលា។

ក្នុងអាយុ១៨ឆ្នាំ លោកដល់ពេលត្រូវប្រលងសញ្ញាបត្រឌីប្លូម ប៉ុន្តែលោកពុំមានឯកសារគ្រប់គ្រាន់ដើម្បីបំពេញបែបបទប្រឡង ដែលជាហេតុបណ្តាលឱ្យមាតាលោកសុំក្តីមេត្តាពីលោកព្រឹទ្ធាចារ្យម្នាក់នាម ស៊ុំ ជាអ្នករស់នៅជិតខាង ជួយធ្វើបញ្ជីជាតិកំណើតដល់កូនរបស់គាត់ ដោយដាក់ត្រកូល ស៊ុំ ឈ្មោះសាម៉ៃ។

ការប្រឡងសញ្ញាបត្រ លោកស៊ុំ សាម៉ៃ ទទួលបានលេខ១ ទទួលស្គាល់ដោយទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និងទទួលបានគ្រឿងឥស្សរិយយសទៀតផង។

អាយុ២០ឆ្នាំលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី នូវ ណែម បានបុត្រ ១៩នាក់ ប្រុស១៣ ស្រី៦។

មុនថ្ងៃ១៧ មេសា ១៩៧៥ប្រធានគណៈកម្មការបុណ្យប្រពៃណីជាតិប្រធានគណៈកម្មការបុណ្យតាំងតុប្រធានគណៈកម្មការវាលព្រះមេរុប្រធានគណៈកម្មការកសាងព្រះសក្យមុនីចេតិយផ្នែកមាសប្រាក់អនុប្រធានសមាគមសាជីវកម្មខ្មែរ

គណៈកម្មការត្រួតពិនិត្យបេតិកភណ្ឌជាតិក្រោយថ្ងៃ៧ មករា ១៩៧៩

លោកជាប្រធានសារមន្ទីរបច្ចេកទេស រោងជាង និងជាសាស្រ្តាចារ្យសាលារចនា។

លោកបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១១ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។

ត្បិតតែលោកបានចែកឋានក៏ពិតមែន តែស្នាដៃសិល្បៈ ក្នុងការបម្រើជាតិសាសនាព្រះមហាក្សត្រ នៅតែមានតម្លៃជាអមតៈ។

លោកគ្រូ ស៊ុំ សុីនឿម បានបន្តកិច្ចការសិល្បៈជាងទងពីលោកឪពុកដោយកតញ្ញូធម៌បំផុត (មរណៈកាលឆ្នាំ២០១៩) ៕

 

...

 

 

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print