«ការធ្វើដំណើរទៅកាន់ប្រទេសបារាំងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយសារធុរៈផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងក្រៅពីនេះឡើយ» !

ចែករំលែក៖

ភ្នំពេញ, «ការធ្វើដំណើរទៅកាន់ប្រទេសបារាំងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយសារធុរៈផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងក្រៅពីនេះឡើយ» ! នេះជាសេចក្តីបដិសេធ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ មុននេះបន្តិច ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យកងមហាផ្ទៃ សន្តិបណ្ឌិត ខៀវ សុភ័គ នៅថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ បានបដិសេធថា, ខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា, «ការធ្វើដំណើរទៅកាន់ប្រទេសបារាំងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយសារធុរៈផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងក្រៅពីនេះឡើយ» ។

ការឆ្លើយតបបែបនេះ ខណ: លោក សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងមហាផ្ទៃ ក្រោយពីឃើញមានការផ្សព្វផ្សាយតាមសារព័ត៌មាន VOD ដែលបានលើកមក ចុះផ្សាយថា «មន្ត្រីអតីតបក្សប្រឆាំងថា ខ្លួនមានគម្រោងជួបពិគ្រោះយោបល់ក្រៅផ្លូវការជាមួយ លោក ស ខេង នៅបារាំង» ។ លោក សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាន បដិសេធព័ត៌មានដែលចុះផ្សាយនេះ និងបានធ្វើការបញ្ជាក់តាមរយៈសារព័ត៌មាន ថា «ការធ្វើដំណើរទៅកាន់ប្រទេសបារាំងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ គឺដោយសារធុរៈផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងក្រៅពីនេះឡើយ» ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print