ភ្នំពេញ, ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ(ចាប់ពីថ្ងៃទី ២៥-៣១ ខែសីហា ឆ្នាំ២០២១ )។ នេះបើយោងតាមសេចក្តី ជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ។
ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា, ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុង កម្រិតខ្លាំង ទន្ទឹមនោះក៏សង្ឃឹមនឹងអាចកើតមាននៅជ្រលងសម្លាបទាប ITCZ សារជាថ្មីផងដែរ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ C – -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ C
– អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅខ្លាំង និងមានលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន និងមានលាយឡំទៅដោយផ្គរ
៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ ºC
– អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងធ្លាក់ច្រើន និង រលកសមុទ្រមធ្យម ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ៕