តំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះសម្បែងចំនួន​៥ខ្នង​ ស្មេីនឹង​១៣គ្រួសារ​ ! 

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ​ ១រោច​ ខែស្រាពណ៍​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០២១នេះ​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា​ តំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះសម្បែងចំនួន​៥ខ្នង​ ស្មេីនឹង​១៣គ្រួសារ​ កាលពីវេលាម៉ោង​៧និង៣០នាទីយប់​ ថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០២១​ មូលហេតុបណ្តាលមកពីដុតខ្សែភ្លេីងយកស្ពាន់​ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

មានប្រសាសន៍នាខណៈនោះ ក្នុងនាម​លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ លោក ជិន ប៊ុនធឿន បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះទាំងអស់​ ព្រមទាំងបានគូសបញ្ជាក់ពីការ​យកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ច​ របស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា“ ។​ លោកនាយកប្រតិបត្តិសាខា​ ក៏សូមឲ្យបងប្អូនរងគ្រោះទាំងអស់មេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៥០គីឡូក្រាម​ តង់១​ ទឹកបរិសុទ្ធ៣កេស​ គ្រឿងឧបភោគបរិភោគសម្ភារៈប្រេីប្រាស់ចំនួន២២មុខ​ និងថវិកាចំនួន៥មុឺនរៀល​ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print