ខេត្តកោះកុង៖ សាខាកាកបាទក្រហមខេត្តកោះកុង នៅព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីសក័ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានចូលរួមធ្វើការសម្របសម្រួលដោយយុទ្ធនាការចាក់វាក់សាំងដូសទី២ការពារជំងឺកូេវីដ១៩ ដល់កុមារអាយុ១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ។
សូមជម្រាបថា ដោយមានការយកចិត្តទុកដាក់ពីសុខមាលភាពប្អូនៗកុមារ នៅតាមសហគមន៍ ពិសេសតំបន់ដែលកំពុងតែរីករាលដាលក្នុងសហគមន៍ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំ ក្រុមប្រតិបត្តិសាខាអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហម សរុប ១០នាក់ ស្រី ០៣នាក់ ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ដល់កុមារអាយុ១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ។
ជាមួយគ្នានេះ ក្រុមប្រតិបត្តិសាខាអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហម ក៏បានចូលរួមផ្សព្វផ្សាយ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ និងវិធីសាស្ត្រកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តកោះកុង៕
ដោយ៖សហការី