សាខាកាកបាទក្រហមខេត្តកោះកុង​ ចូលរួម​យុទ្ធនាការចាក់វាក់សាំងដូសទី២ការពារជំងឺកូវីដ-១៩ ដល់កុមារអាយុ១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ

ចែករំលែក៖

ខេត្តកោះកុង៖​ សាខាកាកបាទក្រហមខេត្តកោះកុង​ នៅព្រឹក​ថ្ងៃពុធ ២រោច ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីសក័ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានចូលរួម​ធ្វើ​ការ​សម្របសម្រួល​ដោយ​យុទ្ធនាការចាក់វាក់សាំងដូសទី២ការពារជំងឺកូេវីដ១៩ ដល់កុមារអាយុ១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ។

សូមជម្រាបថា​ ដោយមានការយកចិត្តទុកដាក់ពីសុខមាលភាពប្អូនៗកុមារ នៅតាមសហគមន៍ ពិសេសតំបន់ដែលកំពុងតែរីករាលដាលក្នុងសហគមន៍ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកស្រី​ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំ ក្រុមប្រតិបត្តិសាខាអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហម សរុប ១០នាក់ ស្រី ០៣នាក់ ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ដល់កុមារអាយុ១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ។

ជាមួយគ្នានេះ​ ក្រុមប្រតិបត្តិសាខាអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហម ក៏បានចូលរួមផ្សព្វផ្សាយ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ និងវិធីសាស្ត្រកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តកោះកុង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print