សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីគោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន !

ចែករំលែក៖

ភ្នំពេញ,តាមរយៈសេចក្ដីប្រកាសព័ត៌មាន​ របស់រាជរដ្ឋាភិបាល​លេខ​០១សប្រក​ ស្ដីពី​ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ នៅថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានបញ្ជាក់ពីគោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន !

សម្តេចបានលើកឡើងថា, គោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន និងដើម្បីបង្កើតឲ្យបាននូវ ភាពសុំាក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ១៩ សំដៅឈានឆ្ពោះទៅ បើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី ដោយអនុវត្តតាមគោលលការណ៍ទាំង ៥ ដូចខាងក្រោម៖

១-គោលការណ៍ស្ម័គ្រចិត្ត
២-គោលការណ៍ឥតគិតថ្លៃ
៣-ការធ្វើអាទិភាវូបនីយកម្មនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ទៅលើក្រុមមនុស្ស និងតាមទីតាំងភូមិសាស្ត្រ
៤-ការធានាប្រសិទ្ធភាព និងសុវត្ថិភាពនៃការចាក់វ៉ាក់សាំងដូសជំរុញ
៥-យន្តការអនុវត្តគោលនយោបាយ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print