លោក ប៉ាន់ខែម ប៊ុនថន សូមអោយបញ្ឈប់ជាបន្ទាន់ នូវការយកឈ្មោះ ហ៊ុន កំសត់បុត្រាសម្តេចតេជោ មកប្រើប្រាស់លើគណនីFacebook !

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ប៉ាន់ខែម ប៊ុនថន បានបង្ហោះសារលើផេកផ្លូវការ របស់លោកដោយបញ្ជាក់ថា, សូមបញ្ឈប់ជាបន្ទាន់នូវការយកឈ្មោះ ហ៊ុន កំសត់បុត្រាសម្តេចតេជោ មកប្រើប្រាស់លើគណនីFacebook ! ។
លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, ក្នុងនាមខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រីស្នើបញ្ឈប់ជាបន្ទាន់នូវការយកឈ្មោះ ហ៊ុន កំសត់បុត្រាសម្តេចតេជោ មកប្រើប្រាស់លើគណនីFacebook ព្រោះជាទង្វើមិនគប្បី ចំពោះក្រុមគ្រួសាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឡើយ។
សូមរំលឹកថា, លោក ប៉ាន់ខែម ប៊ុនថន មានភាពការងារបំផុត នៅតាមព្រំដែនដែន ក្នុងការដោះស្រាយវិវាទផ្សេងជូនប្រជាពលរដ្ឋ ឈរលើឈ្នះ ឈ្នះ ទទួលបានយុត្តិធម៌ដូចៗគ្នា ពិសេសលោកមានទស្សនៈជាតិជាធំ ។
តម្លៃពិតរបស់មនុស្សមិនអាចវិនិច្ឆ័យដោយត្រឹមតែឃើញត្រឹមតែសំបកក្រៅនោះទេ រៀនអោយតម្លៃមនុស្សគ្រប់គ្នាដោយលុបបំបាត់ការរើសអើង ទើបជាគុណធម៌ពិត , គុណធម៌មានតម្លៃណាស់សម្រាប់មនុស្ស។ នេះជាថ្លែងរបស់លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print