រថយន្តកូរ៉េដឹកឥដ្ឋការ៉ូ បួងចង្កូតបត់ត្រឡប់ក្រោយមិនប្រយ័ត្នបណ្តាលឱ្យក្រឡាប់ផ្ងារជើង​ សំណាងដែរមនុស្សរបួសស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកូរ៉េមួយគ្រឿង ដឹកឥដ្ឋការ៉ូយកទៅដាក់ឱ្យគេ រួចបត់ឆ្វេងត្រឡប់ក្រោយមិនប្រយ័ត្នក្រឡាប់ផ្ងារជើងច្រងាង និងបណ្ដាលឱ្យព្រូរថយន្តម្នាក់រងរបួសស្រាល​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីតៃកុងរថយន្តបង្កបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកបររថយន្តកូរ៉េ១តោនកន្លះមួយគ្រឿង ពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ 2F-6345 ធ្វើដំណើររួមគ្នាពីរនាក់ជាមួយព្រូរថយន្ត ដឹកឥដ្ឋការ៉ូយកទៅដាក់ឱ្យគេ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ​ រូបគាត់ក៏បានបត់ឆ្វេងដៃត្រឡប់ក្រោយវិញរៀងលឿនបន្តិច និងបណ្ដាលឱ្យធ្ងន់ឥដ្ឋការ៉ូមួយចំហៀងរថយន្តខាងស្ដាំក្រឡាប់ផ្ងារជើងច្រងាងរងការខូចខាតបែកកញ្ចក់មុខតែម្ដង និងបណ្តាលឱ្យព្រូរថយន្តម្នាក់រងរបួសស្រាលត្រង់ជើងខាងស្តាំ។ សំណាងល្អដែរមិនបណ្ដាលឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញថា មិនខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ក៏សម្រេចឱ្យតៃកុងរថយន្តកូរ៉េហៅរថយន្តកូរ៉េមួយគ្រឿងទៀតមកសាងដឹកឥដ្ឋការ៉ូយកចេញទៅវិញ រួចបានធ្វើការទំនាក់ទំនងទៅខាងរថយន្តស្ទូចឱ្យចុះមកស្ទូចយករថយន្តចេញទៅវិញពីកន្លែងកើតហេតុ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print