ជនស៉ីវិល២នាក់បើករថយន្ដស្លាកលេខនគរបាលមកអន្តរាគមន៍ជួយជនទំនើង២នាក់ ក្រោយជេប្រមាថសមត្ថកិច្ចនិងប្រើហឹង្សាលើសារព័ត៌មាន នៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៦នេះមាន ជនស៉ីវិល២នាក់អះអាងថាខ្លួនជាមន្ត្រីសមត្ថកិច្ចបានជិះបើករថយន្ដស្លាកលេខនគរបាល១គ្រឿងយ៉ាងមានអំណាចមកអន្តរាគមន៍ជួយជនទំនើង២នាក់បងប្អូននិងដើម្បីបំបាក់ស្មារតីអ្នកសារព័ត៌មានផងនោះបន្ទាប់ពីជនទំនើង២នាក់បងប្អូនបានជេប្រមាថសមត្ថកិច្ចនិងប្រើហិង្សាទៅលើអ្នកសារព័ត៌មានម្នាក់បណ្ដាលឲ្យរងរបួសព្រមទាំងត្រូវបានអ្នកសារព័ត៌មានប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដើម្បីទាមទារជំងឺចិត្តដោយហេតុថាជនទំនើង២នាក់បងប្អូននោះបានមកកាងរឿងរថយន្ដដឹកដីរបស់ឪពុកខ្លួនដែលល្មើសច្បាប់ដោយបើករថយន្ដរត់គេចចេញពីការឃាត់ទុករបស់សមត្ថកិច្ចនគរបាលខណ្ឌសែនសុខសំដៅមកផ្ទះរបស់ខ្លួននៅទឹកដីខណ្ឌឫស្សីកែវក៍ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវសហការជួយចាប់ប្រគល់ឲ្យកម្លាំងនគរបាលខណ្ឌសែនសុខតាមបទបញ្ជារបស់សាលារាជធានីភ្នំពេញក៍ដូចជាបទបញ្ជារបស់ក្រសួងមហាផ្ទៃ ។

ប្រជាពលរដ្ឋមានការការិះគន់យ៉ាងខ្លាំងបន្ទាប់ពីឃើញសកម្មភាពរបស់បក្សពួកក្រុមជនបង្កដែលបានយករថយន្តស្លាកលេខនគរបាលដែលជារបស់រដ្ឋសំរាប់ជិះបំពេញភារកិច្ចការពារសុវត្ថិភាពប្រជាពលរដ្ឋ ប៉ុន្តែបុគ្គលមួយចំនួនយករថយន្តនគរបាលមកពាក់អាវស៊ីវិលមកកម្លាបែបនេះវាជារឿងមួយដែលគួរហួសចិត្ត ។ ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តមអគ្គមេត្តាជួយពិនិត្យកូនចៅរបស់លោកផង។គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៣ ខែ មិនា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវបេតុងក្នងភូមិបឹងឈូកសង្កាត់គីឡូ៦ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីយុវជន២នាក់បាន ប្រើចរិកបែបក្មេងទំនើងបានជេរប្រមាថសមត្ថកិច្ចនឹងរករឿងគំរាមកំហែងប្រើហឹង្សាទៅលើអ្នកកាសែតបណ្ដាលអោយរបួសទៀតផងព្រោះខឹងសមត្ថកិច្ចចាប់ឃាត់រថយន្ដដឹកខ្សាច់របស់ឪពុកគេទុក២ថ្ងៃ។

បើតាមសាក្សីនីកន្លែងកើតហេតុបានអោយដឹងថា៖មុនពេលកើតហេតុ បន្ទាប់ពីសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានត្រូវរួមគ្នាពិនិត្យនិងចាត់វិធានការឡើងវិញចំពោះបញ្ហារថយន្តដឹកដីណាឥតសណ្តាប់ធ្នាប់ដែលធ្វើឲ្យមានធ្លាក់ដីខូចបរិស្ថានក្នុងរាជធានីភ្នំពេញនិងទីប្រជុំជននានាខណៈដែលប្រជាពលរដ្ឋអ្នកធ្វើដំណើរជាច្រើនបានរអ៊ូរទាំពីបញ្ហាប្រឈមនៃរថយន្តដឹកដីធ្វើអាជីវកម្មនោះសមត្ថកិច្ចខណ្ឌសែនសុខបានឃាត់រថយន្តដឹកដីមួយគ្រឿងម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ សរពាក់ស្លាក់លេខភ្នំពេញ៣D.១០១៥ជាប្រភេទរថយន្ដបែនយកមករក្សាទុករងចាំការដោះស្រាយ។

បន្ទាប់ពីសមត្ថកិច្ច ឃាត់រថយន្តអស់រយះពេលពីយប់នឹងបីថ្ងៃលុះដល់ថ្ងៃកើតហេតុស្រាប់តែបុរសម្នាក់ជាតៃកុងរថយន្តមួយគ្រឿងនេះបានលួចបើករថយន្ដចេញពីកន្លែងដែលសមត្ថកិច្ចអោយរក្សាទុកបំរុងនឹងរត់គេចតែត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃើញទាន់ក៏ដេញតាមអោយរថយន្ដឈប់តែអ្នកបើកមិនព្រមឈប់បានបើកយ៉ាងលឿនគេចពីសមត្ថកិច្ចបណ្ដាលអោកៀម៉ូតូគេមួយគ្រឿងទៀតអ្នកបើកបរបានបើករត់កិច្ចពីសមត្ថកិច្ចតាំងពីខណ្ឌសែនសុខរហូតមកដល់ខណ្ឌឬស្សីកែវទើសមត្ថកិច្ចសហការណ៍គ្នាឃាត់រថយន្ដបានហើយក៏នាំអ្នកបើកបនឹងរថយន្ដទៅខណ្ឌសែនសុខវិញដើម្បីដោះស្រាយតាមច្បាប់។ លុះមួយសន្ទុះក្រោយស្រាប់តែឃើញយុវជនឈាមរាវ ២នាក់ទំនងជាកូនអ្នកបើកបររថយន្ដបង្កបានមកដល់កន្លែងកើតហេតុបានជេរប្រមាថសមត្ថកិច្ចនៅពាក្យអសុរសជាច្រើនឃើញហេតុការបែបនេះអ្នកយកព័ត៌មានរបស់MSJTVម្នាក់បានថតរូបដើម្បីចុះផ្សាយស្រាប់តែក្មេងស្ទាវ២នាក់នោះជេរអ្នកការសែតយើងឡើងផ្អើលពេញផ្លូវហើយថែមទាំងបានវាយត្រូវអ្នកយកព័ត៌មាន MSJTV យើងចំនួន១ដៃបណ្ដាលអោយរងរបួសទៀតផង។

បន្ទាប់ពីកើតហេតុអ្នកសាព័ត៌មានបានទៅដាក់ពាក្យនៅបុស្ដស៍គីឡូម៉ែត្រលេខ៦ដើម្បីអោយសមត្ថកិច្ចចាត់ការតាមច្បាប់៕

12896189_989311477790579_234050738_o

12899357_989311261123934_1078271514_o

12903931_989311344457259_1419671856_o

ដោយ៖ សុខ ខេមរា

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print