កាលពីយប់ថ្ងៃទី២៧ខែមីនា សន្តិសុខនៅទីក្រុងញ៉ូវដេលីត្រូវបានរិតបន្តឹងក្រោយពេលដែល សណ្ឋាគារលំដាប់ផ្កាយប្រាំ Radisson Hotel ទទួលបានទូរស័ព្ទ ថា និងមានការវាយប្រហារនៅក្នុងក្រុងនេះ។
អ្នកដែលទូរស័ព្ទមកនោះបានឲ្យដឹងថាគាត់នៅទីក្រុងឌូបៃ ហើយមានព័ត៌មានពីគម្រោងវាយប្រហារភេរវកម្មនៅទីក្រុង ញ៉ូវដេលី ។ ប៉ូលិសបានបង្កើនការយាមល្បាត និងត្រួតពិនិត្យឆែកឆេរនៅតាមតំបន់ដែលមានការសង្ស័យ។
កាលពីថ្ងៃទី២៧ខែមីនា កម្លាំងសន្តិសុខឥណ្ឌាបានបង្កើនការយាមល្បាតទៅតាមទីក្រុងធំៗ ទប់ស្កាត់ការវាយប្រហារភេរវកម្មក្រោយពេលដែលទទួលបានព័ត៌មានថាមានខ្មាន់កាំភ្លើងភេរវកម្ម១០នាក់ មកពីប្រទេសប៉ាគីស្ថានបានចូលដល់ទឹកដីឥណ្ឌា។
ក្រសួងសន្តិសុខឥណ្ឌាបានបញ្ជាឲ្យរិតបន្តឹងការការពារសន្តិសុខនៅបណ្តាទីក្រុងធំៗដូចជា ញ៉ូវដេលី ប៉ុមបៃ ហីឌឺរ៉ាបាត និង បែងហ្គាឡជាដើម៕
...