ជនពិការនៅកម្ពុជាចាប់ផ្តើមចេះផលិតនំ Cookie ដែលអាចប្រកួតប្រជែងលើទីផ្សារក្នុងប្រទេស និងក្រៅប្រទេសបាន!

ចែករំលែក៖

ភ្នំពេញៈ​ នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៦ កន្លងទៅនេះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រុមការងារបានចុះទៅទស្សនកិច្ចរោចចក្រផលិតនំខ្នាតតូចមួយនៃគម្រោងរបស់ក្រុមហ៊ុន Familiar Co., Ltd. នៃប្រទេសជប៉ុន ដែលបានផ្តល់ប្រាក់ជំនួយឥតសំណង ចំនួន 59,995,000JPY មកកម្ពុជាដើម្បីជួយដល់ជនពិការឲ្យចេះផលិតនំ Cookie ឬនំដំណាប់ផ្លែឈើតាមស្តង់ដារអន្តរជាតិ។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យ អង្គភាព នគរដ្រេហ្គន​អោយ ដឹងថា បច្ចុប្បន្ននេះ រោងចក្រចាប់ផ្តើមដំណើរការសាកល្បង ដោយជ្រើសរើសជនពិការបានចំនួន០៤រូប ទទួលការបណ្តុះបណ្តាលឲ្យចេះផលិតនំ ដែលធ្វើឡើងពីវត្ថុធាតុដើមនៃគ្រាប់ផ្លែស្វាយចន្ទី។ នំ Cookie នេះ គឺជាប្រភេទនំដែលអាចជួយទ្រទ្រង់សុខភាពមនុស្ស ហើយគ្មានជាតិគីមី ចំពោះអ្នកមានជម្ងឺទឹកនោមផ្អែមក៏អាចទទួលទានបានដែរ។ លោក អគ្គលេខាធិការ ឯម ច័ន្ទមករា បានសម្តែងនូវការការកោតសរសើរដល់ជនពិការទាំង៤រូប ដែលបានចេះផលិតនំ មានរស់ជាតិឆ្ងាញ់ មិនចាញ់នំដែលនាំចូលមកពីបរទេសនោះទេ។ លោកអគ្គលេខាធិការក៏បានលើកទឹកចិត្តឲ្យជនពិការដែលជាអ្នកផលិតនំទាំង៤រូប ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឆាប់បានធ្វើការប្រកួតប្រជែងនៅលើទីផ្សារ។

លោក ឯម ច័ន្ទមករា បានឲ្យដឹងទៀតថាតាមផែនការ គម្រោងនេះនឹងត្រូវផ្តល់ឱកាសដល់ជនពិការរហូតទៅដល់១០០០នាក់ គិតរួមទាំអ្នកផលិតនំដោយផ្ទាល់ អ្នករកទីផ្សារនិងអ្នកលក់ផលិតនំជាជនពិការ ជនពិការជាអ្នកដាំវត្ថុធាតុដើម។ល។

លោក SHIMADA Masayuki អគ្គនាយកក្រុមហ៊៊ន Familiar Co., Ltd. បានឲ្យដឹងថា បើទោះបីជាត្រូវចំណាយពេលច្រើនជាង ១០ឆ្នាំទៅមុខទៀត ដើម្បីជួយដល់ជនពិការកម្ពុជាឲ្យចេះផលិតនូវផលិតផលធ្វើដំណាប់ពីផ្លែធម្មជាតិនោះ ក៏លោកសុខចិត្តដែរ ព្រោះគឺជាការតបស្នងនិងជាការថ្លែងអរគុណចំពោះប្រជាជនកម្ពុជាដែលលើកដៃមុនគេបង្អស់ ដើម្បីបរិច្ចាគថវិកាដល់ប្រទេសជប៉ុន ក្នុងគ្រាដែលប្រទេសជប៉ុនជួបគ្រោះធម្មជាតិរញ្ជួយដីកាលពីប៉ុន្មានឆ្នាំមុននេះ។

លោក SHIMADA Masayuki មានប្រសាសន៍ថា លោកបានបណ្តាក់ទន់អស់ជាង ៧លានដុល្លាអាមេរិច ដើម្បីដំណើរក្រុមហ៊ុន Familiar Co., Ltd. របស់លោកជួយដល់ជនពិការក្នុងប្រទេសជប៉៉ន។ សព្វថ្ងៃ ក្រុមហ៊ុនរបស់លោកមាននិយោជិក កម្មករចំនួន ៥០០នាក់ ក្នុងនោះជនពិការ ជនជាតិជប៉ុនមានចំនួន២០០នាក់។

គួរបញ្ជាក់ផងដែរថា តាមរយៈការគាំទ្រពីក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមហ៊ុន Familiar Co., Ltd. សម្រេចផ្តល់ប្រាក់ជំនួយឥតសំណង ចំនួន 59,995,000JPY តាមរយៈអង្គការ JICA នៅកម្ពុជា ជួយដល់អង្គការ PPCIL លើគម្រោងលើកកម្ពស់សិទ្ធិ និងការងារដល់ជនពិការ ដែលនេះគឺជាកាលានុវត្តភាពថ្មីមួយទៀតក្នុងវិស័យពិការភាពនៅកម្ពុជា។សុខ​ ខេមរា

image image image image image image image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print