បញ្ជូនមុខសញ្ញាបទល្មេីសគ្រឿងញៀនម្នាក់ទៅតុលាការ​ខេត្តកំពង់ស្ពឺបន្តឆែកឆេរឃើញថ្នាំញៀនមួយចំនួនទៀត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ : នៅរសៀលថ្ងៃទី២៩ ខែសីហាឆ្នាំ២០២១នេះមុខសញ្ញាបទល្មើសគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។ គួររំលឹកឡើងថាក្រោយប្រតិបត្ដិការបង្រ្កាបមុខសញ្ញាគ្រឿងញៀនម្នាក់​ ដែលកម្លាំងរបស់អធិការដ្ឋាននគ​របាលស្រុកឧដុង្គសហការស្រាវជ្រាវរហូតឈាន​ដល់ការបង្រ្កាបជាក់ស្ដែងចាប់យកបានវត្ថុតាងថ្នាំ​ញៀន​ចំនួន​ ០៣​ កញ្ចប់ (១តូច និង ២ធំ) ស្មើ​នឹងទម្ង​ន់ ២០៣,៦៤ ក្រាម រួមជាមួយទូរស័ព្ទដៃ ២គ្រឿង​ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៨:០០​នា​ទី កន្លងទៅ​ នៅចំណុចភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ​ ខេត្ដកំពង់ស្ពឺ​ ។

មុខសញ្ញាសង្ស័យខាងលេី​ឈ្មោះ មាស ថន ភេទ ប្រុស អាយុ ៥៦​ ឆ្នាំ នៅភូមិរំចេក៤ ឃុំរតនៈ​ ស្រុកបា​ត់ដំបង ខេត្តបាត់ដំបង​ មុខរបរ​ មិនពិតប្រាកដ​។

បន្ទាប់​ពី​ដំណើរ​ការនីតិវិធី​​សាកសួរ​ និងចម្លេីយរបស់មុខសញ្ញា​ សមត្ថកិច្ច​បានស្នេីសុំ​ការដឹកនាំ​សម្របស​ម្រួល​នីតិវិធី​ពីតំណាងអយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ចុះពិនិត្យរួមគ្នា​ឆែកឆេរបន្ទប់ជួលលេខ​ ១០​១​ នៅ​ផ្ទះសំ​ណាក់​ យីហោ​ហេបភី ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក​ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបានកិ​ច្ចសហការល្អពីថៅកែម្ចាស់ផ្ទះសំណាក់) លទ្ធផល​ជា​ក់​ស្ដែង​បានរកឃេីញ​

-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ០១ ថង់ធំ​ទម្ងន់៦៧៣,៦៤ ក្រាម

-ម្សៅពណ៌លឿង ១ ថង់តូច

-ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ១ គ្រឿង

សរុប

-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ៣កញ្ចប់និង១ថង់ មានទម្ងន់ ៨៧៧,២៨ ក្រាម

-ម្សៅពណ៌ លឿង ១កញ្ចប់ ទម្ងន់ ២,៨២ ក្រាម​(សង្ស័យជាគ្រឿងញៀន)

-ទូរស័ព្ទដៃ ២គ្រឿង

-ជញ្ជីង ១គ្រឿង ៕ ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print