ខេត្តក្រចេះ; នៅព្រលប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានថ្លែងយ៉ាងដូច្នេះថា, ថ្ងៃនេះ ពិតជាដំណឹងល្អ ដែលខេត្តយើងគ្មានការរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ឡើយ ហើយជាពិសេស ក្រុមគ្រូពេទ្យយើងបានព្យាបាលអ្នកជំងឺកូវីដ រហូតបានជាសះស្បើយចំនួន ១២ នាក់ បន្ថែមទៀត។
លោកអភិបាលបានបន្តថា, សូមបងប្អូនបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានហ្មត់ចត់ ដើម្បីចូលរួមទប់ស្កាត់ជំងឺនេះ កុំឱ្យឆ្លងបន្តចូលសហគមន៍យើង។ អរគុណ។
ខេត្តក្រចេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៧២៥នាក់ ព្យាបាលជាសះស្បើយ ៥១៤នាក់ ស្លាប់ ០៩នាក់ និងនៅសល់ ២០២នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្នុងខេត្តក្រចេះ។
រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តតាម សេចក្ដីប្រកាសព័ត៌មាននេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ, សិលា