លោក​ ជិន​ ម៉ាលីន​ សិទ្ធិមនុស្សនិងមនុស្សធម៌អន្តរជាតិ!

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ជិន​ ម៉ាលីន​ អនុប្រធាន និងជាអ្នកនាំពាក្យ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ បានបញ្ជាក់​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២១នេះថា៖​ ប៉ុន្មានថ្ងៃនេះ ប្រទេសមួយចំនួនដែលមិនជាប់ពាក់ព័ន្ធនឹងសង្រ្គាមនៅអាហ្វហ្គានីស្ថាន បានរួមគ្នាបង្ហាញកាយវិការមនុស្សធម៌អន្តរជាតិដោយសុខចិត្តទទួលជនភៀសខ្លួនស៊ីវីលអាហ្វហ្គានីស្ថានឱ្យស្នាក់នៅបណ្តោះអាសន្នសិន រង់ចាំបំពេញបែបបទចេញទៅប្រទេសទី៣។

លោក​ ជិន​ ម៉ាលីន​ បានបញ្ជាក់បន្ថែមថា​ ចំណែកឯប្រទេសដែលតែងតែតាំងខ្លួនជាបីតាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យវិញ និងបានរួមគ្នាឈ្លានពាននិងបង្កសង្រ្គាមនៅអាហ្វហ្គានីស្ថាន នាំឱ្យមានវិប្បត្តិជនភៀសខ្លួននាពេលនេះ បែជាមិនទទួលជនភៀសខ្លួនទាំងនោះឱ្យចូលក្នុងប្រទេសរបស់ខ្លួនទៅវិញ តែត្រូវស្នាក់នៅបណ្តោះអាសន្ននៅប្រទេសដ៏ទៃសិនដើម្បីរង់ចាំបំពេញបែបបទនិងលក្ខខណ្ឌជាជនភៀសខ្លួនឱ្យបានចប់សប់គ្រប់ មុននឹងអនុញ្ញាតឱ្យចូល។

អ្នកនាំពាក្យរូបនេះ​ បានសង្កត់ធ្ងន់ថា​៖​ នេះបានហៅថា បីតាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមែន!៕ដោយ​៖សហការី​

...

ប្រភពពី៖ហ្វេសប៊ុក​លោក ជិន ម៉ាលីន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print