ខឹងប្រពន្ធឱ្យយកចំប៉ើងឱ្យគោសុី ! ក៏បាត់​ប្តី​ពីផ្ទះប៉ុន្មានថ្ងៃ ស្រាប់តែ​ប្រទះឃើញ​សពនៅ​តំបន់​អភិរក្ស​សត្វ​ស្លាប​ ចម្ងាយជិត១គីឡូម៉ែត្រពីផ្ទះ 

ចែករំលែក៖

ខេត្តកំពត, មានរឿងក្នុងសង្គមប្លែកៗ មិនគួរអោយកើតមានសោះ ចំពោះករណីខ្លះ ខណ:រឿងរ៉ាវតូចតាច មិនអាចក្លាយទៅរឿងបាត់បង់ជីវិតមនុស្សផុយស្រួលបែបនេះទេ។ ជាក់ស្តែង មានបុរសម្នាក់ឈ្មោះ អៀម ជឿន អាយុ៥៧ ឆ្នាំ មានប្រពន្ធ និងកូនប្រុសស្រីចំនួន៣នាក់ រស់នៅភូមិកោះចម្ការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ត្រូវបានគេប្រទះឃើញសព ក្រោយពេលចេញបាត់ពី ផ្ទះប៉ុន្មានថ្ងៃ ព្រោះតែខឹងប្រពន្ធឈ្មោះ ស៊ាង ច្រប អាយុ៥០ឆ្នាំ ពីដើមហេតុ រឿងយកចំបើងឱ្យគោស៊ីប៉ុណ្ណោះ ។
ករណីខាងលើនេះ ! បើតាមប្រភពពីប្រពន្ធបាននិយាយឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ពេលគាត់ត្រឡប់ មកពីទិញម្ហូបវិញ ឃើញប្ដីដេកនៅលើអង្រឹង ក៏បាន និយាយថា «ឯងម្ដេចមិនទៅយកចំប៉ើងឱ្យគោស៊ី» ស្រាប់តែប្តីក្រោកពីអង្រឹង ហើយតបមកវិញថា «បើឯង ចេះអ៊ីចឹងទៅយកឱ្យស៊ីខ្លួនឯងទៅ» ។ គ្រាន់តែនិយាយប៉ុណ្ណឹងកើតទៅជារឿងមួរម៉ៅ ដើរចេញពីផ្ទះ តែម្តង ។ រហូតដល់បាត់ដំណឹង។
ក្រោយពេលបាត់ខ្លួន អ្នកភូមិបាននាំគ្នាជិះម៉ូតូជួយ ស្វែងរកអស់រយៈពេល៣ថ្ងៃ ប៉ុន្តែនៅតែរកមិនឃើញឡើយ ស្រាប់តែនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១នេះ អ្នកភូមិកោះចម្ការម្នាក់ចេញទៅលើកលប ដាក់បង្គា ក្តាម នៅតំបន់អភិរក្សសត្វស្លាបអន្លង់ព្រីង ចម្ងាយពីផ្ទះប្រហែល១គីឡូម៉ែត្រ ក៏ស្រាប់តែប្រទះ ឃើញប្ដីគាត់ស្លាប់នៅគុម្ពចាក ទើបបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់គ្រួសារ និងនគរបាលប៉ុស្តិ៍បឹងសាលា ខាងត្បូង និងនគរបាលស្រុកកំពង់ត្រាច ចុះទៅធ្វើការ ពិនិត្យតែម្តង។
អធិការរងនគរបាលស្រុក លោក ឆែម ពិសី បានថ្លែង ថា ករណីអ្នកស្លាប់នៅអន្លង់ព្រីងនោះមិនជាប់ពាក់ ព័ន្ធនឹងរឿងឃាតកម្មនោះទេ គឺមកពីជនរងគ្រោះខឹង ប្រពន្ធស្តីបន្ទោសតិចតួចរឿងទៅយកចំបើងឱ្យគោស៊ី ស្រាប់តែដើរបាត់ពីផ្ទះមកដេកស្លាប់នៅតំបន់អភិរក្ស សត្វស្លាបនោះតែម្តង ។

បន្ទាប់ពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចក៏បាន អនុញ្ញាតឱ្យក្រុមគ្រួសារដឹកសពតាមទូកមកលំនៅ ឋានវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ទោះបីជាលោកអធិការនគរបាល ស្រុកកំពង់ត្រាច អះអាងថាករណីនេះ មិនមែនជាអំពើឃាតកម្ម គឺប្ដីខឹងប្រពន្ធរឿងយកចំបើងឲ្យគោស៊ី មកដេករហូតដល់ស្លាប់ ជាករណីមួយអាចនឹងឈានដល់ធ្វើការស៊ើបអង្កេតផងដែរ។
ត្រង់ចំណុចថា , ហេតុអ្វីក៏ជនរងគ្រោះដេករហូតដល់ស្លាប់ ឬមួយគាត់មានសារជាតិអាកុលស្រវឹងក្នុងខ្លួន ដើរទៅដេកដល់សន្លប់ រួចក៏បណ្ដាលឲ្យស្លាប់! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print