ខេត្តព្រះសីហនុ៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខា នៅថ្ងៃចន្ទ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានចាត់តាំងឲ្យលោកស្រី ប្រាក់ ចន្ទ័សុខា ហេរញ្ញិកគណៈកម្មាធិការសាខា មន្ត្រីសាខាអនុសាខា អ្នកស្ម័គ្រចិត្តជាមួយមន្ត្រីសាលាខេត្ត និងលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ បាននាំយកនូវទេយ្យទានជាគ្រឿងឧបភោគបរិភោគនឹងបច្ច័យរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន១៦។
ជាក់ស្ដែងវត្តចំនួន ១៦នេះរួមមាន៖ វត្តភ្នំពេជ្រ, វត្តសាមគ្គី ,វត្តទួលកែវ ,វត្តកែវឧត្តម ,វត្តព្រែកក្រាញ់ ,វត្តពោធិអណ្ដែត ,វត្តព្រៃនប់ ,វត្តព្រីងច័ន្ទ ,វត្តមុន្នីសាលព្រឹក ,វត្តវាលមាស ,វត្តសំរុង ,វត្តព្រហ្មកេរិ៍ ,វត្តថ្មដាលើ ,វត្តថ្មដាក្រោម, វត្តក្បាលជ្រោះ អាស្រមសន្សំកុសល ។
មានប្រសាសន៍នាឱកាសនោះ លោកស្រី ប្រាក់ ចន្ទ័សុខា ហេរញ្ញិកគណៈគម្មាធិការសាខា បានពាំនាំនូវការទូលសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ដែលតែងព្រួយបារម្ភចំពោះប្រជាពលរដ្ឋគ្រប់រូបខាងផ្នែកអាណាចក្រ និងព្រះសង្ឃគ្រប់អង្គខាងផ្នែកពុទ្ធចក្រ ខណៈពេលដែលជំងឺកូវីដ-១៩កំពុងតែរាលត្បាត។
ជាមួយគ្នានេះលោកស្រី សុំឱ្យព្រះសង្ឃគ្រប់អង្គចូលរួមផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
បន្ថែមពីនេះ ក្រុមការងារបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធានការការពារការឆ្លងជំងឺកូវីដ-១៩ ៣កុំ ៣ការពារ៖
*៣ការពារ
១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ
២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់
៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ។
*៣កុំ
១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់
២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។
ដោយឡែកទេយ្យទានគ្រឿងឧបភោគបរិភោគដែលបាន ប្រគេនជូនរួមមានដូចខាងក្រោម៖
-វត្តភ្នំពេជ្រ អង្ករ ២៥បាវ ស្មើនឹង ៥០០គីឡូ មី ១៥កេស ទឹកស៊ីអ៊ីវ ៤យួរ ទឹកត្រី ៤យួរ និងបច្ច័យ ២០ម៉ឺនរៀល។
-វត្តសាមគ្គី អង្ករ ១០បាវ ស្មើនឹង ២០០គីឡូ មី ៥កេស ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ៣យួរ និងបច្ច័យ ២០ម៉ឺនរៀល។
-វត្តទួលកែវ អង្ករ ១៥បាវ ស្មើនឹង ៣០០គីឡូ មី ៨កេស ទឹកស៊ីអ៊ីវ ៥យួរ ទឹកត្រី ៥យួរ និងបច្ច័យ ២០ម៉ឺនរៀល។
-វត្តកែវឧត្តម អង្ករ ៨បាវ ស្មើនឹង ១៦០គីឡូ មី ៥កេស ទឹកស៊ីអ៊ីវ ២យួរ ទឹកត្រី ២យួរ និងបច្ច័យ ២០ម៉ឺនរៀល។
-វត្តព្រែកក្រាញ់ អង្ករ ១០បាវ ស្មើនឹង ២០០គីឡូ មី ៥កេស ទឹកស៊ីអ៊ីវ ២យួរ ទឹកត្រី ២យួ និងរបច្ច័យ ២០ម៉ឺនរៀល។
-វត្តពោធិអណ្ដែក អង្ករ ១០បាវ ស្មើនឹង ២០០គីឡូ មី ១០កេស ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ៣យួរ និងបច្ច័យ ២០ម៉ឺនរៀល។
-វត្តព្រៃនប់ អង្ករ ២០បាវ ស្មើនឹង ៤០០គីឡូ មី ១០កេស ទឹកស៊ីអ៊ីវ ៣យួរ និងទឹកត្រី ៣យួរ និងបច្ច័យ ២០ម៉ឺនរៀល។
-វត្តព្រីងច័ន្ទ អង្ករ ៧បាវ ស្មើនឹង ១៤០គីឡូ មី ៥កេស ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ៣យួរ និងបច្ច័យ ២០ម៉ឺនរៀល។
-វត្តមុន្នីសាលព្រឹក អង្ករ ៧បាវ ស្មើនឹង ១៤០គីឡូ មី ៦កេស ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ២យួរ និងបច្ច័យ ២០ម៉ឺនរៀល។
-វត្តវាលមាស អង្ករ ១០បាវ ស្មើនឹង ២០០គីឡូ មី ១០កេស ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ៣យួរ និងបច្ច័យ ២០ម៉ឺនរៀល។
-វត្តសំរុង អង្ករ ១៥បាវ ស្មើនឹង ៣០០គីឡូ មី ១០កេស ទឹកស៊ីអ៊ីវ ៥យួរ ទឹកត្រី ៥យួរ និងបច្ច័យ ២០ម៉ឺនរៀល។
-វត្តព្រហ្មកេរិ៍ អង្ករ ១០បាវ ស្មើនឹង ២០០គីឡូ មី ៥កេស ទឹកស៊ីអ៊ីវ ៥យួរ និងទឹកត្រី ៥យួរ និងបច្ច័យ ២០ម៉ឺនរៀល។
-វត្តថ្មដាលើ អង្ករ ៨បាវ ស្មើនឹង ១៦០គីឡូ មី ៥កេស ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ៣យួរ និងបច្ច័យ ២០ម៉ឺនរៀល។
-វត្តថ្មដាក្រោម អង្ករ ១០បាវ ស្មើនឹង ២០០គីឡូ មី ៥កេស ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ៥យួរ និងបច្ច័យ ២០ម៉ឺនរៀល។
-វត្តក្បាលជ្រោះ អង្ករ ១០បាវ ស្មើនឹង ២០០គីឡូ មី ៥កេស ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ៣យួរ និងបច្ច័យ ២០ម៉ឺនរៀល។
-អាស្រមសន្សំកុសល អង្ករ ១៥បាវ ស្មើនឹង ៣០០គីឡូ មី ១០កេស ទឹកស៊ីអ៊ីវ ៥យួរ ទឹកត្រី ៥យួរ និងបច្ច័យ ២០ម៉ឺនរៀល។
-វត្តសំរុង អង្ករ ១០បាវ ស្មើនឹង ២០០គីឡូ មី ៥កេស ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ៣យួរ និងបច្ច័យ ២០ម៉ឺនរៀល៕ដោយ៖សហការី