កម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនមុខមុខសញ្ញាឆក់២នាក់ ទៅស្នងការដ្ឋានខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យជាមុខសញ្ញាជិះម៉ូតូឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ២នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត បញ្ជូនទៅស្នងការខេត្តដើម្បីចាត់ការបន្ត កាលពីថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២១នេះ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត មានប្រសាសន៍ថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវអស់រយៈពេល 2 ថ្ងៃទើបចាប់ខ្លួនជនសង្ស័យទាំងពីរនាក់បានសម្រេច។

លោកវរសេនីយ៍ឯក សៅ សារឿន បានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានចំនួន២នាក់1/ឈ្មោះ សួរ ភាក់ណា ហៅមេឃ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារ ហាក់ហួត ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ 2/ឈ្មោះ លី មករា ហៅម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រីឯជនរងគ្រោះឈ្មោះ អូន ចន្ទ្រា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅក្នុងកាបូបដែលចោរឆក់បានមាន ប្រាក់បាតចំនួន ៣,០០០B(បីពាន់)បាត, ប្រាក់រៀល ចំនួន៥០,០០០៛(ប្រាំម៉ឺន)រៀល, អត្តសញ្ញាណប័ណ្ណចំនួន១សន្លឹក, កាតចាក់ថ្នាំកូវីត១៩ ចំនួន១សន្លឹក,ទូរស័ព្ទដៃម៉ាក អាយហ្វូន 8+ ពណ៌-ស ចំនួន១គ្រឿង,និងសម្ភារៈផ្សេងទៀត។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំងពីរនាក់ បានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបពីប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត ពិតប្រាកដមែន តែអ្នកដែលធ្វើសកម្មភាពគឺឈ្មោះនិច 17 ឆ្នាំពេលនេះគេបានរត់គេចខ្លួនបាត់ហើយ។ បច្ចុប្បន្នក្រោយសួរនាំ ជនសង្ស័យទាំង 2 នាក់ និងម៉ូតូ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ:វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print