សមត្ថកិច្ចក្របួចចោរអស់លាក់ លួចកាច់សោ.កម៉ូតូ២នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការស្ទាក់ឃាត់ខ្លួនបានជនសង្ស័យកាច់កសោម៉ូតូ២នាក់ជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពកាច់សោម៉ូតូ០១គ្រឿងនៅបរិវេណតំបន់អង្គរ។

ហេតុការណ៍ឃាត់ខ្លួន​ជនសង្ស័យធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅធ្វើចំណុចបរិវេណតំបន់ អង្គរឃ្យុងយូ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចនគរបាលបានឲ្យដឹងនៅថ្ងៃទី២៨ខែមីនានេះថា បន្ទាប់​ពីមានព័ត៌មានពីប្រជាពលរដ្ឋថា មាន​ករណី ចោរលួចកាច់សោ.កម៉ូតូរបស់ជនរងគ្រោះនៅ​ម្តុំអង្គរឃ្យុងយូ ក្នុងក្រុងសៀមរាប ទើបកម្លាំង​ជំនាញ​បានសហការជាមួយនគរបាលការិយា​ល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត ស្ទាក់ចាប់បាន​ជនសង្ស័យចំនួន​២នាក់​ជាបន្ត​បន្ទាប់។

ប្រភពបានបន្តថា ជនសង្ស័យមានឈ្មោះ ស៊ួត សង់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ​គោកចាស់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប រូបគេបានសារភាពថា ធ្លាប់បានធ្វើសកម្ម​ភាព​លួចកាច់សោ.កម៉ូតូបានចំនួន០២ដង រួចមកហើយ នៅក្នុងក្រុងសៀមរាប និងជាច្រើនដងទៀតនៅក្នុងស្រុកមួយចំនួនដូចជា ស្រុកអង្គរជុំ ស្រុកស្រីស្នំ និងស្រុកក្រឡាញ់ លើកចុងក្រោយនៅអង្គរឃ្យុងយូ ក៏ត្រូវបានកម្លាំងនគរ​បាល​ក្រុងសៀមរាបយើងធ្វើការឃាត់ខ្លួនបានក្នុងក្រុងសៀមរាបតែម្តង ព្រមទាំងដកហូតបានម៉ូតូរបស់ជនរងគ្រោះមកវិញ។ ចំណែកជនសង្ស័យម្នាក់ទៀត​ឃាត់ខ្លួនបាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦មានឈ្មោះ ចាន់ សុបិន្ត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុកអង្គរជុំ និងដកហូតម៉ូតូបានចំនួន០២គ្រឿង បន្ថែមទៀតនៅក្នុងផ្ទះរបស់ជន​សង្ស័យ។​

​ជនរងគ្រោះ​មាន ឈ្មោះប៉ិច ប្រុស ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ដែលត្រូវបានចោរលួចកាច់សោ.ក នៅចំណុចបរិវេណតំបន់ អង្គរឃ្យុងយូ ក្រុងសៀមរាប កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២​០១៦​​។

បច្ចុប្បន្ន ជនសង្ស័យចំនួន០២នាក់ រួមនិងវត្ថុតាងម៉ូតូរបស់ជនរងគ្រោះចំនួន០៣គ្រឿង ត្រូវបាននគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

12376296_1575328086117001_4892265309121576321_n

ដោយ៖ ជានិរន្ដរ៍

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print