មន្ត្រីរាជការ​ចំនួន​២៤​នាក់​ ក្នុង​នោះ​ប្រុស​២​នាក់​ មក​ពី​ខេត្តសៀមរាប​ត្រូវ​បាន​ដាក់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ទាំង​យប់​សង្ស័យ​ពុល​អាហារ​ក្នុង​ភោជនីយដ្ឋាន​លិ​ហួយ​កាហ្វេ​និង​ស៊ុប​ខេត្ត​ព្រះ​សីហ​នុ​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ មន្ត្រីរាជការ​ចំនួន​២៤​នាក់​ ក្នុង​នោះ​មាន​ប្រុស​២​នាក់​ មក​ពី​ខេត្តសៀមរាប​ ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជួយ​សង្គ្រោះ​ជា​បន្តបន្ទាប់​ ពេល​ពួក​គាត់​បាន​ហូប​ស៊ុប​នៅ​ក្នុង​ភោជនីយដ្ឋាន​លិ​ហួយ​កាហ្វេ​និង​ស៊ុប​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វិ​ថី​៧​មក​រា​ ក្នុង​សង្កាត់​លេខ​០៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​បងស្រី​ឈ្មោះ​ឃុ​ត​ សា​រិ​ន​ អាយុ​៥៦​ឆ្នាំ​ ជា​មន្ត្រី​បំរើ​ការងារ​នៅ​ខេត្តសៀមរាប​បាន​និយាយ​រៀបរាប់​ប្រាប់​អោយ​ដឹង​ថា​នៅ​យប់​ថ្ងៃ​ទី​២៧​ខែ​ មីនា​ឆ្នាំ​២០១៦​ជន​រង​គ្រោះ​ខាងលើ​បាន​ចូល​ទៅ​ហូប​ចំណីអាហារ​ នៅ​ក្នុង​ហាង​ខាងលើ​ ។​ ក្រោយ​ពី​បាន​ហូប​រួច​នៅ​ម៉ោង​ប្រមាណ​៨​ក៏​បាន​នាំ​គ្នា​ទៅ​សំរាក​នៅផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល​ជា​ធម្មតា​មិន​មាន​អាកា​រៈ​អ្វី​ផ្លែ​ក​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​ ប៉ុន្តែ​ក្រោយមក​នៅ​ម៉ោង​ប្រមាណ​២២​ ទៅ​២៣​យប់​ ក៏​ស្រាប់តែ​បងប្អូន​ទាំងអស់​ដែល​បាន​ទៅ​ហូប​ស៊ុប​ក៏​កើត​មាន​អាកា​រៈ​រាគ​ក្អួតចង្អោរ​ជា​បន្តបន្ទាប់​ហើយ​ភ្លាមៗ​ជន​រង​គ្រោះ​ក៏​បាន​ត្រូវ​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​ចាក់​អង្រែ​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​ជួយ​សង្គ្រោះ​ផង​ដែរ​ ។​

​បងស្រី​រូប​នោះ​បាន​បញ្ជាក់​ទៀត​ថា​ជុំវិញ​ការ​មាន​អាកា​រៈ​ពុល​ដូចនេះ​រូប​គាត់​ មិន​បានដឹង​ថា​បណ្តាល​មក​ពី​ហូប​ចំណី​នៅ​ក្នុង​ហាង​ខាងលើ​ឬ​យ៉ាងណា​នោះ​ទេ​គ្រាន់តែ​បាន​បញ្ជាក់​ថា​នៅ​មុន​ពេល​ចូល​ហូប​ចំណី​នៅ​ហាង​ខាងលើ​ជន​រង​គ្រោះ​ទាំងអស់​មិន​បាន​ហូប​អី​ផ្សេង​ក្រៅពីរ​ហូប​ស៊ុប​ក្នុង​ហាង​ខាងលើ​នោះ​ឡើយ​ ។​

​លោក​សែ​សិ​ទ្ឋិ​ចូ​ត​អនុប្រធាន​មន្ទីរ​សុខាភិបាល​ជុំវិញ​បញ្ហា​នេះ​បាន​បញ្ជាក់​ថា​ពិតជា​មានការ​ពុល​អាហារ​ចំនួន​២៤​នាក់​ពិតប្រាកដ​មែនហើយ​បច្ចុប្បន្ន​ជន​រង​គ្រោះ​មួយ​ចំនួន​មាន​សភាព​ធូរស្រាល​ខ្លះ​ហើយ​និង​អ្នកខ្លះ​បាន​ចេញពី​មន្ទីរពេទ្យ​ផង​ដែរ​ ។​ នៅ​ចំពោះ​មុខ​ករណី​ខាងលើ​នេះ​ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​មន្ត្រី​មន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហ​នុ​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ផង​ដែរ​ដោយ​ទី​១​ចុះ​ទៅ​សួរសុខទុក្ខ​នឹង​ធ្វើការ​សម្ភាសន៍​អ្នកជំងឺ​រក​មូលហេតុ​និង​ទៅ​ពិនិត្យ​មើល​អ្នក​ដែល​បាន​ហូប​ស៊ុប​រក​មូលហេតុ​នែ​ការ​ជា​ពុល​ទី​២​ជុំវិញ​បញ្ហារ​នេះ​មន្ត្រី​មន្ទីរ​សុខា​ ភិ​បាល​ខេត្ត​បាន​រាយការណ៍​ជូន​ក្រុម​ប្រ​យុ​ទ្ឋ​ជំងឺឆ្លង​របស់​ក្រ​សូ​ង​សុខាភិបាល​ដើម្បី​សំ​គោល​ការ​សុំ​គោលការណ៍​អនុវត្តន៍​តាម​និ​តិ​វិធី​ ទី​៣​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ជាក់ស្តែង​ហាង​លក់​ស៊ុប​ខាងលើ​ នឹង​បាន​នាំ​យក​គ្រឿងផ្សំ​អាហារ​ចំនួន​១៤​មុខ​ ដែល​មាននៅ​ក្នុង​ហាង​ ហើយ​ក៏​សុទ្ធ​ជា​មុខម្ហូប​អាហារ​ ដែល​ជន​រង​ គ្រោះ​បាន​បាន​ហូ​បរូច​ហើយ​ធ្វើការ​វិច​ខ្ចប់​យកជាតិ​អាហារ​ដែល​នៅ​សល់​នោះ​នាំ​យក​ទៅ​ពិនិត្យ​នៅ​ក្រសួងសុខាភិបាល​(​ឡា​បូ​ថ្នាក់​ជាតិ​)​ដើម្បី​ស្វែងរក​ការ​ពិត​ ហើយ​ចំពោះ​វិធានការ​បែប​ណា​នោះ​គឺ​រង់ចាំ​ល​ទ្ឋ​ផល​នៃ​ការ​ពិនិត្យ​របស់​ថ្នាក់​ក្រសួង​រួច​ ។​

​ដោយឡែក​បងស្រី​ឈ្មោះ​ជាវ​គឹ​ម​ហួរ​អាយុ​៣៥​ឆ្នាំ​ដែល​ជា​ថៅកែ​ហាង​ស៊ុប​ខាងលើ​បាន​និយាយ​ថា​នៅ​យប់​កើតហេតុ​នោះ​ក្រុម​ជន​រង​គ្រោះ​មិន​ត្រឹម​មាន​តែ​២៤​នាក់​ទេ​គឺ​មាន​រហូត​ដល់​ទៅ​៥០​ជាង​នាក់​ឯ​ណ្ណោះ​បាន​ចូល​ទៅ​ហូប​ស៊ុប​របស់​គាត់​ហើយ​ក្នុង​នោះ​ក៏​មាន​ភ្ញៀវ​ផ្សេង​ក្រៅពី​ក្រុម​របស់​ជន​រង​គ្រោះ​មួយ​ចំនួន​ផង​ដែរ​បើ​សរុប​ទៅ​ក្នុង​យប់​កើតហេតុ​នោះ​មាន​ភ្ញៀវ​ចូល​ហូប​ស៊ុប​កន្លែង​របស់​គាត់​រហូត​ទៅ​ដល់​១២០​នាក់​ឯណោះ​ប៉ុន្តែ​បែរជា​មក​ពុល​តែ​ជន​រង​គ្រោះ​ចំនួន​២៤​នាក់​ទៅ​វិញ​ ។​

​ចំណុច​នេះ​បងស្រី​ជាវ​គឹ​ម​ហួរ​បាន​និយាយ​ថា​ជន​រង​គ្រោះ​ដែល​អះអាង​ថា​ពុល​អាហារ​នោះ​វា​មិន​ប្រាកដ​ថា​ពុល​អាហារ​នៅ​ភោជនីយដ្ឋាន​គាត់​ទេពី​ព្រោះ​បើសិនជា​អាហារ​ នៅ​កន្លែង​គាត់​ពុល​ប្រហែល​ជាង​១០០​ជាង​នាក់​ដែល​បាន​ចូល​ហូប​ច្បាស់​ជា​ពុល​ដែរ​ហើយ​ដូចនេះ​រូប​គាត់​សំណូមពរ​អោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​មេត្តា​ពិនិត្យ​អោយ​បាន​ច្បាស់លាស់​លើ​បញ្ហា​នេះ​ផង​ដែរ​ជៀសវាង​មានការ​ចោទប្រកាន់​ទៅ​លើ​អាហារ​របស់​គាត់​ដែល​កំពុង​តែ​មាន​អតិថិជន​ជា​ច្រើន​ពេញ​និយម​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ភោជនីយដ្ឋាន​លិ​ហួយ​នេះ​ទើបនឹង​ចាប់ផ្តើម​បើក​លក់​នៅ​ថ្ងៃ​ទី​០៧​ខែមីនា​ឆ្នាំ​២០១៦​ដោយ​មាន​លក់​អាហារ​ពេល​ព្រឹក​អាហារ​ថ្ងៃត្រង់​និង​អាហារ​បុ​ហ្វេ​ពេល​ល្ងាច​ដោយ​អាហារ​បុ​ហ្វេ​ភ្ញៀវ​ហូប​ក្នុង​ម្នាក់​៨​ដុល្លារ​ តែ​គួរ​អោយ​សោកស្តាយ​មិន​ទាន់​បើក​បាន​រយៈពេល​កន្លះ​ខែ​ស្រួលបួល​ផង​បែរជា​មានរឿង​ពុល​ចំណីអាហារ​បែប​នេះ​ទៅ​វិញ​ ។​ ទាំងនេះ​គឺជា​ ការ​ព្រួយបារម្ភ​មួយ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​។​ដួច​នេះ​ដើម្បី​ជាសវាង​នៅ​ផល​ប៉ះពាល់​ដល់​សុខភាព​សូម​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​មេត្តា​ពិនិត្យ​ឲ្យ​បាន​ច្បាស់​រាល់​ការ​លក់​ម្ហូបអាហារ​របស់​ហាង​នេះ​ ចាប់ពី​បន្លែ​រហូត​ដល់​ត្រី​សាច់​ធ្វើ​យ៉ាងណា​ធានា​ ឲ្យ​បាន​សុវត្ថិភាព​ដល់​ភ្ញៀវ​ដែល​បាន​ចូល​ហូប​ ៕​

IMG-20160328-WA0137

IMG-20160328-WA0132

IMG-20160328-WA0138

IMG-20160328-WA0133

IMG-20160328-WA0135

ដោយ៖ ឆ្លាម​ សមុទ្រ​

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print