ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅវេលាម៉ោង ១៤,៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ អញ្ជេីញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំស្តីពី”ការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈតាមបណ្តោយកំណាត់ផ្លូវលេខ៥ ចាប់ពីផ្លូវលេខ ១១០ ដល់ផ្លូវលេខ ១៤៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដោយទុករយះពេល០៧ថ្ងៃ ដើម្បីធ្វើការរុះរើសំណង់ហ្វែមដែកបិទបាំងរំលោភចិញ្ចើមផ្លូវ និងសំយ៉ាប ព្រមទាំងតុ កៅអី សម្ភារៈលក់ដូរផ្សេងៗ ចេញឲ្យអស់ដោយស្ម័គ្រចិត្តក្នុងរយៈពេល០៧ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី០១-០៩ ដល់ថ្ងៃទី០៧.០៩.២០២១ ជាកំហិត។
ក្នុងករណីរឹងរូសមិនព្រមអនុវត្តទេនោះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់បំផុត ដោយមិនទទួលខុសត្រូវរាល់ការខូតខាតទ្រព្យសម្បត្តិ សម្ភារៈដែលល្មើសនោះឡើយ។
ក្នុងកិច្ចប្រជុំនេះដែរសមាសភាពចូលរួម៖
១.លោកអភិបាលរងទទួលបន្ទុកសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យសាធារណៈ។
២.លោកនាយក នាយករងរដ្ឋបាលខណ្ឌ។
៣.លោកអធិការរងនគរបាលខណ្ឌ។
៤.លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ។
៥.លោកប្រធាន អនុប្រធានការិយាល័យសាធារណការ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន។
៦.លោកចៅសង្កាត់ ចៅរងសង្កាត់ផ្សារកណ្តាល១។
៧.លោកនាយប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាល១។
៨.លោក ប្រធាន និងអនុប្រធានទី១ ប្រជាការពារខណ្ឌ៕ដោយ៖ ស តារា