ភ្នំពេញ, វ៉ាក់សាំងចិនស៊ីណូវ៉ាក់ចំនួន២លានដូសបន្ថែមទៀតដែលជាការបញ្ជាទិញរបស់ភាគីកម្ពុជាបានដឹកមកដល់។ នេះជាការលើកឡើងរបស់ស្ថានទូតចិនប្រចាំកម្ពុជានៅព្រលប់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ ហើយបានបញ្ជាក់ទៀតថា, នាព្រឹកថ្ងៃទី៣១ ខែសីហា វ៉ាក់សាំងចិនស៊ីណូវ៉ាក់ចំនួន២លានដូសបន្ថែមទៀតដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាបានដឹកមកដល់រាជធានីភ្នំពេញ។ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាបានអញ្ជើញទទួលនៅក្នុងអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ។ រហូតមកដល់ពេលនេះ ភាគីចិនបានផ្តល់វ៉ាក់សាំងកូវីដដល់ភាគីកម្ពុជាមានចំនួនសរុប២៤.៣លានដូស ក្នុងនោះ៣.៨លានដូសគឺជាជំនួយឥតសំណង និងចំនួន២០.៥លានដូសផ្សេងទៀតជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា៕
...
ដោយ, សិលា