ភ្នំពេញ៖ បេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានអង្គរក្ស នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ កិច្ចប្រជុំកែសម្រួលផែនការ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡា អាសុីអាគ្នេយ៍( SEA Games ) លើកទី៣២ និងកីឡាជនពិការ ( ASEAN Para Games ) លើកទី ១២ ឆ្នាំ២០២៣ ត្រូវបានប្រារព្វឡើងនៅសាលប្រជុំនៃនាយកដ្ឋានអង្គរក្ស
ក្នុងកិច្ចប្រជុំនេះដែរ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ហុឹម យ៉ាន អគ្គស្នងការរងនគរបាល តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខនិងសណ្តាប់ធ្នាប់នៃគណៈកម្មាធិការជាតិ CAMSOC ។
កិច្ចប្រជុំនោះ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ,លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ,លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ
និងលោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលេីនេះ បានដំណើរការប្រកបដោយជោគជ័យក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងអនុវត្តវិធានការសុខាភិបាល ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ផងដែរ៕
ដោយ៖សហការី