នាយកដ្ឋានអង្គរក្ស​ បេី​កកិច្ចប្រជុំកែសម្រួលផែនការសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡា អាសុីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការ លើកទី១២ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​នាយកដ្ឋានអង្គរក្ស​ នៃក្រសួងមហាផ្ទៃ​ នៅរសៀល​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះថា៖​ កិច្ចប្រជុំកែសម្រួលផែនការ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡា អាសុីអាគ្នេយ៍( SEA Games ) លើកទី៣២ និងកីឡាជនពិការ ( ASEAN Para Games ) លើកទី ១២ ឆ្នាំ២០២៣ ត្រូវបានប្រារព្វឡើងនៅសាលប្រជុំនៃនាយកដ្ឋានអង្គរក្ស

ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ហុឹម យ៉ាន អគ្គស្នងការរងនគរបាល តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខនិងសណ្តាប់ធ្នាប់នៃគណៈកម្មាធិការជាតិ CAMSOC ។

កិច្ច​ប្រជុំ​នោះ​ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន​ អគ្គស្នងការរងនគរបាលជាតិ​,លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ,លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ
និងលោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស។

គួរបញ្ជាក់ថា​ កិច្ចប្រជុំ​ខាងលេីនេះ​ បានដំណើរការប្រកបដោយជោគជ័យក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងអនុវត្តវិធានការសុខាភិបាល ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print