ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ ចុះយកសំណាកបុគ្គលិកធនាគារអេស៊ីលីដាករណីកូវីដ១៩ បំប្លែងថ្មី(Delta)រកឃេីញវិជ្ជមានម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ កាលពីព្រឹកថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ ក្រុមគ្រូពេទ្យស្ម័ក្រចិត្តសម្តេចតេជោ​ ប្រឆាំងកូវីដ១៩ ចុះយកសំណាកបុគ្គលិកធនាគារអេស៊ីលីដាសាខារង្វង់មូលចោមចៅ​ ក្នុងភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ចំនួន២៣នាក់ជាលទ្ធផលរកឃេីញ​វិជ្ជមានជំងឺកូវីដ១៩ម្នាក់​ ជាអ្នកអនាម័យត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត​ និងរងចាំលទ្ធផលវិភាគរកមេរោគបំប្លែងថ្មី Delta បន្តទៀត។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមបងប្អូនប្រជាពលរដ្ឋនិងបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែកដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print