ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យស្ម័ក្រចិត្តសម្តេចតេជោ ប្រឆាំងកូវីដ១៩ ចុះយកសំណាកបុគ្គលិកធនាគារអេស៊ីលីដាសាខារង្វង់មូលចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំនួន២៣នាក់ជាលទ្ធផលរកឃេីញវិជ្ជមានជំងឺកូវីដ១៩ម្នាក់ ជាអ្នកអនាម័យត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត និងរងចាំលទ្ធផលវិភាគរកមេរោគបំប្លែងថ្មី Delta បន្តទៀត។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមបងប្អូនប្រជាពលរដ្ឋនិងបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែកដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕
...
ដោយ៖សុខាសែនជ័យ