ខេត្តបាត់ដំបង÷ សមត្ថកិច្ចនគរបាលស្រុក មោងឫស្សីនៅព្រឹកថ្ងៃទី១ខែកញ្ញា នេះបានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ក្នុងករណីប៉ុនប៉ងរំលោភសេពសន្ថវៈលេីស្រី្តជាជនរងគ្រោះម្នាក់តែមិនបានសម្រេច។
សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី បានឲ្យដឹងថា ការឃាត់ខ្លួនបុរសនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដោយ
រៀបរាប់ថា នៅយប់ថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២១វេលាម៉ោង២៣និង៣០នាទី នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជនសង្ស័យ ឈ្មោះខុម សុឃឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំដំបង បានធ្វើសកម្មភាពចូលទៅក្នុងមុងប៉ុនប៉ងរំលោភសេពសន្ថវៈលេីនាងជាជនរងគ្រោះឈ្មោះស.អ ភេទស្រី អាយុ២៦ឆ្នាំ ទីលំនៅកន្លែងកើតហេតុខាងលេី។ ប៉ុន្តែពេលនោះត្រូវបានជនរងគ្រោះរើបម្រាស់ស្រែកឆោឡោឡេីងទើបជនសង្ស័យមិនអាចប្រព្រឹត្តសកម្មភាពបានសម្រេចរួចរត់គេចខ្លួនពីទីនោះតែម្ដង។
ប្រភពដដែលបានឲ្យដឹងទៀតថា
ក្រោយហេតុការណ៍នេះកើតភ្លាមជនរងគ្រោះបានរាយការណ៍ដល់សមត្ថកិច្ចនគរបាលស្រុកហើយលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុកមោងឬស្សី បានដឹកនាំធ្វេីការស្រាវ ជ្រាវរហូតនាំខ្លួនជនសង្ស័យខាងលេី នៅថ្ងៃទី៣១ខែសីហាឆ្នាំ ២០២១ វវេលាម៉ោងព្រឹកនៅចំណុចមូលដ្ឋានកេីតហេតុរួចក៏បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីជនសង្ស័យសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន៕
ដោយ÷ប្រាថ្នា