ខេត្តបន្ទាយមានជ័យ: នៅស្រុកម៉ាឡៃ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ បានដឹកនាំគម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកម៉ាឡៃ និងប្អូនៗយុវជន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសង្គ្រោះប្រជាពលរដ្ឋ ដែលរស់នៅប៉ែកខាងជើងផ្លូវជាតិលេខ៥៩ ប្របនឹងអូរព្រំដែន ក្នុងឃុំបឹងបេង និងឃុំម៉ាឡៃ ទៅកាន់ទីទួលសុវត្ថិភាព ។
បើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ស្ដីពី ស្ថានភាពធាតុអាកាស បានបញ្ជាក់អោយដឹងថា, ចាប់ពីថ្ងៃទី១-៧ ខែកញ្ញា ឆ្នាំ២០២១ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់, នៅភូមិសាស្ត្រមួយចំនួនក្នុងតំបន់នានា មានជំនន់ទឹកភ្លៀងកើតឡើង ! ហើយក្រសួងឲ្យបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសនៅតំបន់សមុទ្រមានភ្លៀងខ្លាំង និងរលកធំៗបោកបក់។
សូមបញ្ជាក់ផងដែរថា, នៅតាមតំបន់ព្រំដែនកម្ពុជា- ថៃ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងលោក លោកស្រីជាអភិបាលនៃគណៈអភិបាលខេត្ត បានខិតខំយកចិត្តទុកដាក់ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសប្រភេទដែលតា(Delta)។ បច្ចុប្បន្នមេរោគដ៏កាចសាហាវមួយនេះមិនទាន់ស្រាកស្រាន្តផង បែរជាប្រជាពលរដ្ឋរបស់យើងរងគ្រោះនូវជំនន់ទឹកភ្លៀងបន្ថែមទៀត។
សូមជម្រាបជូនថា, រហូតដល់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៥៥នាក់ (ឆ្លងសហគមន៌: ៣៧៥ និង នាំចូល: ៨០) និងមានជាសះស្បេីយ ៣២៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩៣៥១០ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៨៩១១៤នាក់ និង ស្លាប់ថ្មី ១៣នាក់ សរុបស្លាប់ ១៩១៦នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2110577 ស្មេីនឹង 124886 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មាន ៩២,៤៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧៨,៩៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ, សុខ ខេមរា