ផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បញ្ជាក់ពីលក្ខខណ្ឌបច្ចេកទេស ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ, នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ តាមផេកផ្លូវការរបស់ ផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ថា, យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល លក្ខខណ្ឌបច្ចេកទេស ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានកិត្តិយសសូមជូនដំណឹងដល់មន្ទីរពេទ្យ និង គ្រឹះស្ថានផ្តល់សេវាសុខាភិបាល សាធារណៈ និងឯកជនទាំងអស់ឱ្យបានជ្រាបថា:

១. មុនការបញ្ជូនអ្នកជំងឺទាំងអស់មកកាន់ផ្នែកសង្រ្គោះបន្ទាន់យើងខ្ញុំ សូមមេត្តាផ្តល់ព័ត៌មានអំពីស្ថានភាពអ្នកជំងឺ និងព័ត៌មានចាំបាច់ដែលដែលទាក់ទង់និងការបញ្ជូនអ្នកជំងឺ តាមរយលេខទូរសព្ទ៖ 023 211 878, 088 4888 111

២. ត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជូនអ្នកជំងឺ ឯកសារពាក់ព័ន្ធ

៣. ត្រូវផ្តល់លទ្ធផលតេស្តរហ័សកូវីដ-១៩មកជាមួយ បើបានធ្វើរួច

៤. ត្រូវបញ្ជូនអ្នកជំងឺតាមមធ្យោបាយសមស្រប ប្រកបដោយ ប្រសិទ្ធភាព និងសុវត្ថិភាពសំរាប់អ្នកជំងឺ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត សង្ឃឹមយ៉ាងម៉ុតម៊ាំ និងអរគុណជាអនេកដល់បងប្អូនសហភារតទាំងអស់ ដែលចូលរួមសហការដើម្បីអនុវត្តទៅតាមសេចក្តីជូនដំណឹងនេះ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ក្រុមការងារ និងកាត់បន្ថយ ហានិភ័យគ្រោះថ្នាក់ផ្សេងៗចំពោះអ្នកជំងឺ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print