​ម្ចាស់​មេដាយមាស​ និង​មេដាយ​ប្រាក់​ កីឡា​វាយ​សី​កម្ពុជា​ទទួល​ថវិកា​លើកទឹកចិត្ត​ពី​សប្បុរសជន​

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រោយ​ពី​បាន​បញ្ចប់​បេស​កម្ម​ ក្នុង​នាម​ជា​កីឡាករ​ កីឡាការិនី​វាយ​សី​ជម្រើសជាតិ​កម្ពុជា​ ដោយ​នាំ​យក​មេដាយ​មក​វិញ​ ត្រូវ​បាន​ប្រធាន​សហព័ន្ធ​និង​សប្បុរសជន​ ធ្វើ​ពិធី​ប្រគល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​ពួក​គេ​នា​រសៀល​ថ្ងៃ​ទី​២៨​ខែមីនា​ឆ្នាំ​២០១៦​នៅ​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ជោគជ័យ​នេះ​បាន​ពី​ការ​ខិតខំ​ប្រកួតប្រជែង​ដណ្តើម​យក​មេដាយមាស​ និង​មេដាយ​ប្រាក់​ពី​ព្រឹត្តិការណ៍​ Makong​ Goodwill​ Game​លើក​ទី​១២​នៅ​ខេត្ត​ឈៀង​រ៉ៃ​ប្រទេស​ថៃ​ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​ ។​

​លោក​ ជាម​ សុភា​ អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​វាយ​សី​កម្ពុជា​បានការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បញ្ជូន​អត្ត​ពល​លិ​ក​របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការ​ណ៏​ Makong​ Goodwill​ Game​ លើក​ទី​១២​នៅ​ទីក្រុង​ឈៀង​ រ៉ៃ​ ប្រទេស​ថៃ​ចំនួន​៥​វិញ្ញាសារ​គឺ​ទី​១-​វិញ្ញាសារ​វាយ​ទោល​បុរស​ទី​២-​វាយ​គូ​បុរស​ ទី​៣-​វាយ​ទោល​នារី​ទី​៤-​ វាយ​គូ​នារី​ និង​ទី​៥-​វាយ​គូរ​បុរស​នារី​ ក្នុង​នោះ​អត្ត​លិ​ក​វាយ​សី​កម្ពុជា​ដណ្តើម​បាន​មេដាយមាស​ចំនួន​៤​គ្រឿង​ និង​មេដាយ​ប្រាក់​ចំនួន​១​គ្រឿង​។​

​លោក​ លី​ កុសល់​ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​លើក​ឡើង​ថា​ នៅ​ក្នុង​ព្រឹត្តិការ​ណ៏​Makong​ Goodwill​ Game​ លើក​ទី​១២​កម្ពុជា​បាន​បញ្ជូន​ប្រភេទ​កីឡា​ចំនួន​៦​ ក្នុង​នោះ​មាន​តែ​ប្រភេទ​កីឡា​វាយ​សី​តែ​មួយ​គត់​ដែល​ដណ្តើម​មេដាយ​បាន​ច្រើន​ជាងគេ​ ។​ លទ្ធផល​ទាំងនេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​កីឡា​វាយ​សី​កម្ពុជា​កំពុង​វិ​វ​ឌ្ឍ​ន៏​ខ្លួន​រីក​ចំរើន​និង​ពោ​ពេញ​ដោយ​សក្តានុពល​ខ្ពស់​ខុស​ប្លែក​ពី​ប៉ុន្មាន​ឆ្នាំ​មុន​គឺ​កីឡា​វាយ​សី​កម្ពុជា​មិន​មាន​លទ្ធភាព​ដណ្តើម​យក​មេដាយមាស​ដូច​ពេល​នេះ​ឡើយ​។​ ​

​ដោយឡែក​កីឡាការិនី​កែរ​ ពេជ្រ​ឆ​រ៉ា​វី​ ម្ចាស់​មេដាយមាស​ពី​ព្រឹត្តិការ​ណ៏​Makong​ Goodwill​ Game​ លើក​ទី​១២​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​ចំពោះ​ជោគជ័យ​លើក​នេះ​ ហើយ​លោក​និង​បន្ត​ជំរុញ​ឲ្យ​កូនស្រី​របស់​លោក​ខិតខំ​ហ្វឹកហាត់​បន្ត​ទៀត​ ដើម្បី​ប្រកួត​ដណ្តើម​យក​មេដាយ​ជូន​ប្រទេស​កម្ពុជា​នៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ក្នុង​នាម​ធ្វើ​ម្ចាស់ផ្ទះ​។​

​គួរ​ញ្ជា​ក់ថា​ សម្រាប់​ម្ចាស់​ម​ដាយ​មាស​ វិញ្ញាសា​វាយ​ទោល​ បុរស​ នារី​ក្នុង​មា​ក់​ទទួល​បាន​ ថវិកា​ឧបត្ថម្ភ​ពី​ ប្រធាន​សហព័ន្ធ​ ចំនួន​១​លាន​៥០​ម៉ឺន​រៀល​ ម្ចាស់​មេដាយមាស​វាយ​គូ​បុរស​ និង​គូ​នារី​ទទួល​បាន​ថវិកា​ ពី​ប្រធាន​សហព័ន្ធ​ ១​គូ​២​លាន​រៀល​និង​មេដាយ​ប្រាក់​គូ​១​លាន​៦០​ម៉ឺន​រៀល​រីឯ​ប្រធាន​ប្រតិភូ​៥០​ម៉ឺន​រៀល​ គ្រូបង្វឹក​៥០​ម៉ឺន​រៀល​។​ ក្នុង​សប្បុរសជន​ ប្រធាន​ក្រុមហ៊ុន​ Mizuno​ ឧបត្ថម្ភ​ថវិកា​ក្នុង​ម្នាក់ៗ​ចំនូ​ន​៥០​ដុល្លារ​ សម្រាប់​ម្ចាស់​មេដាយមាស​ និង​មេដាយ​ប្រាក់​ទទួល​បាន​៣០០​ដុល្លារ​។​ លោក​តាំង​ ប៊ុ​ន​ឆេ​ង​ ឧបត្ថម្ភ​កីឡាករ​កីឡាការិនី​ម្នាក់ៗ​៥០​ដុល្លារ​ ។​លោក​សុខ​ ឆាយ​ ឧបត្ថម្ភ​កីឡាករ​កីឡាការិនី​ម្នាកៗ​៥០​ដុល្លារ​ និង​ លោក​ ពៅ​ឧបត្ថម្ភ​សម្ភារ​កីឡា​ និង​ក្រុមហ៊ុន​ VM​ Multi-trading​ ឧបត្ថម្ភ​កីឡាករ​កីឡាការិនី​ប្រោះ​ប្រាស់​ថ្នាំ​រយៈពេល​១​ឆ្នាំ​។​

​គួរ​រំលឹក​ថា​ ម្ចាស់​មេដាយមាស​ ប្រាក់​ និង​សំរឹទ្ធិ​ទាំងអស់​ដណ្តើម​បាន​ពី​ព្រឹត្តិការ​ណ៏​ Makong​ Goodwill​ Game​ លើក​ទី​១២​ ទំនង​ទទួល​បាន​នូវ​ថវិកា​លើកទឹកចិត្ត​បន្ថែម​ទៀត​ តាម​ប្រកាស​អន្តរក្រសួង​ ៕​
​ ​
Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420

ដោយ៖ សារី​ម​

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print