​កីឡាការិនី​ ឃុន​ នី​ត​ លើកទឹកចិត្ត​យុវតី​ខ្មែរ​ឲ្យ​រៀន​ជិះ​ម៉ូតូ​ និង​ចូលរួម​ប្រណាំង​

ចែករំលែក៖

ភ្នំពេញ​៖​ វិស័យ​កីឡា​ប្រណាំង​ម៉ូតូ​ គឺជា​ប្រភេទ​កីឡា​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ ដែល​ធ្លាប់​ឮ​ និង​ទស្សនា​តាម​កញ្ចក​ទូរ​ទស្សន៍នា​នា​ របស់​បរទេស​ ចាប់​ទាំង​ពី​សហព័ន្ធ​កីឡា​យានយន្ត​ត្រូវ​បង្កើត​ឡើង​ និង​មានការ​ទទួលស្គាល់​ក្រសួង​ស្ថា​ប័ន​ពាក់ព័ន្ធ​ ដោយ​ស្រប់ច្បាប់​នោះ​ ទើប​ធ្វើឲ្យ​កីឡាការិនី​តែ​ម្នាក់​គត់​របស់​កម្ពុជា​ បាន​បង្ហាញ​នូវ​ទេព​កោ​សល្យ​ នៅ​លើ​ផ្លូវបត់នឹង​កែង​ប្រកួតប្រជែង​ជាមួយ​ប្រុសៗ​ជា​ច្រើន​នាក់​ផង​ដែរ​ ។​

​កីឡាការិនី​ ឃុន​ នី​ត​ បាន​ចូលរួម​ប្រណាំង​ម៉ូតូ​ប្រភេទ​លេខ​អូ​តូ​ ក្នុង​ព្រឹត្តិការណ៍​ Kara​ Cup​ Rece2016​ បាន​និយាយ​ប្រាប់​នូវ​អារម្មណ៍​ពិត​ដល់​ភ្នាក់ងារ​យក​ព័ត៌មាន​នគរវត្ត​ថា​ សម្រាប់​នាង​ខ្ញុំ​នេះ​គឺជា​លើក​ដំបូង​ហើយ ​ដែល​បាន​ចូលរួម​ប្រណាំង​ម៉ូតូ​ដ៏​ធំ​នៅ​កម្ពុជា​បាន​ធ្វើ​ឲ្យ​យុវជន​ដែល​ស្រឡាញ់​វិស័យ​កីឡា​ប្រណាំង​ម៉ូតូ​ត្រេកអរ​មែន​ទែន​ ។​

​បើ​ទោះបី​កីឡាការិនី​វ័យ​២៩​ឆ្នាំ​រូប​នេះ​មិន​ទាន់​មាន​ក្រុម ឬ​ក្លិប​សម្រាប់​ចូលរួម​ហ្វឹកហាត់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈស្តង់ដារ​អន្តរ​ជា​តិ ក៏​ដោយ​ ប៉ុន្តែ​នាង​បាន​បញ្ជាក់​ប្រាប់​នគរវត្ត​ថា​ កន្លង​ទៅ​ខ្ញុំ​ធ្លាប់តែ​ជិះ​ម៉ូតូ​ធម្មតា​ និង​ប្រភេទ​ម៉ូតូ​ស្ព័​រ​ មាន​លក្ខណៈ​ជិះ​ទៅ​ធ្វើ​ដូច​គេឯង​ឯដែរ​ ប៉ុន្តែ​អ្វី​ដែល​បាន​ជំរុញ​ឲ្យ​ខ្ញុំ​កាន់តែ​ស្និទ្ធ​ស្នាល​ជាមួយ​ម៉ូតូ​ធំ​ គឺ​ខ្ញុំ​តែងតែបាន​ជិះ​ម៉ូតូ​លក្ខណៈ​មនុស្សធម៌​នានា​ ទៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ​ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ ជាមួយ​ក្រុមការងារ​ ទើប​ធ្វើ​ឲ្យ​ទឹកចិត្ត​របស់​នាង​ខ្ញុំ​ក្លាហាន​ឡើង​មួយ​កម្រិត​ទៀត​ ។​

​នា​ថ្ងៃ​អនាគត​ខាង​មុខ​ដ៏​ខ្លី​នេះ ​ឃុន​ នី​ត​ អះអាង​ថា​ ខ្ញុំ​មាន​បំណង​ស្វែងរក​ក្រុម​ឬ​ក្លិប​ដូច​ជា ​Kara,​ top​ one​ ដើម្បី​ហ្វឹកហាត់​បន្ថែម​នូវ​បច្ចេកទេស​ សម្រាប់​ការ​ចូលរួម​ប្រណាំង​ក្នុង​ព្រឹត្តិការណ៍​ Kara​ Cup​ និង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ​ទៀត​ ។​

​ឃុន​ នី​ត​ បញ្ជាក់​ថា​ ខ្ញុំ​គឺជា​ស្ត្រី​ទី​១​ក្នុង​ប្រទេស​កម្ពុជា​ដែល​ចូលរួម​ប្រណាំង​ម៉ូតូ​ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​យុវតី​ខ្មែរ​គ្រប់​រូប​ដែល​និយម​និង​ស្រឡាញ​ ការ​ប្រណាំង​ម៉ូតូ​ធំ​ ឬ​ក៏​ចង់​ជិះ​ម៉ូតូ​ធំ​ខណៈ​ដែល​ស្ត្រី​ត្រូវ​បាន​ម​ជ្ឍ​ដ្ឋា​ន​ទូទៅ​ មិន​ឲ្យ​តម្លៃ​ស្ត្រី​ជិះ​ម៉ូតូ​ធំ​នោះ​ទេ​ ពីព្រោះ​ម៉ូតូ​ធំ​វា​មិន​សាក​សមជា​មួយ​មនុស្ស​ស្រី​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​គាំទ្រ​ឲ្យ​បងប្អូន​ស្ត្រី​យើង​ក្លាហាន​ឡើង​អ្វី​ដែល​មនុស្ស​ប្រុស​ធ្វើ​បាន​មនុស្ស​ស្រី​ក៏​អាច​ធ្វើ​ទៅ​បាន​ដែរ​ចំណុច​ពិសេស​របស់​ស្ត្រី​គឺ​ពូកែ​តស៊ូ​អត់ធ្មត​និង​ព្យាយាម​។​ នាង​ខ្ញុំ​សូម​អរគុណ​ដល់​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង​ដោយ​មិន​ប្រកាន់​ បុរស​ នារី​ ថែម​ទាំង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កីឡាករ​កីឡាការិនី​ យើង​បាន​បញ្ចេញ​នូវ​ទេព​កោសល្យ​សមត្ថភាព​ ដោយ​បាន​ឧបត្ថម្ភ​ទាំង​មាន​ម៉ាស៊ីន​ម៉ូតូ​ សម្លៀក​បំពាក់​សម្ភារ​និង​ថវិកា​។​

​កីឡាការិនី​ ឃុន​ នី​ត​ បាន​សំណូមពរ​ដល់​យុវជន​ទាំងអស់​ងាក់​មក​ចាប់អារម្មណ៍​ការ​ជិះ​ម៉ូតូ​ជា​លក្ខណៈ​ ក្រុម​ឬ​ក្លិប​ហើយ​ហ្វឹកហាត់​សម្រាប់​ចូលរួម​ប្រកួត​ ជៀសវាង​ជិះ​ម៉ូតូ​នូវ​តាម​ទី​សាធារណៈ​ ធ្វើ​គេ​មើល​ ងាយ​និង​ឲ្យ​នាំ​ប៉ះពាល​ដល់​សេចក្តី​ថ្លៃថ្នូរ​ ពិសេស​ត្រូវ​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ស្លាក​សញ្ញា​ចរាចរណ៍​តាម​ដងផ្លូវ​នានា​ ៕​

sse (1)

sse

sse (2)

ដោយ៖សារី​ម​

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print