ភ្នំពេញ៖ ក្រោយពីបានបញ្ចប់បេសកម្ម ក្នុងនាមជាកីឡាករ កីឡាការិនីវាយសីជម្រើសជាតិកម្ពុជា ដោយនាំយកមេដាយមកវិញ ត្រូវបានប្រធានសហព័ន្ធនិងសប្បុរសជន ធ្វើពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ពួកគេនារសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០១៦នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជោគជ័យនេះបានពីការខិតខំប្រកួតប្រជែងដណ្តើមយកមេដាយមាស និងមេដាយប្រាក់ពីព្រឹត្តិការណ៍ Makong Goodwill Gameលើកទី១២នៅខេត្តឈៀងរ៉ៃប្រទេសថៃ កាលពីពេលថ្មីៗកន្លងទៅ ។
លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា សហព័ន្ធវាយសីកម្ពុជាបានការអនុញ្ញាតពីក្រសួងអប់រំយុវជននិងកីឡាបញ្ជូនអត្តពលលិករបស់ខ្លួនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៏ Makong Goodwill Game លើកទី១២នៅទីក្រុងឈៀង រ៉ៃ ប្រទេសថៃចំនួន៥វិញ្ញាសារគឺទី១-វិញ្ញាសារវាយទោលបុរសទី២-វាយគូបុរស ទី៣-វាយទោលនារីទី៤- វាយគូនារី និងទី៥-វាយគូរបុរសនារី ក្នុងនោះអត្តលិកវាយសីកម្ពុជាដណ្តើមបានមេដាយមាសចំនួន៤គ្រឿង និងមេដាយប្រាក់ចំនួន១គ្រឿង។
លោក លី កុសល់ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានលើកឡើងថា នៅក្នុងព្រឹត្តិការណ៏Makong Goodwill Game លើកទី១២កម្ពុជាបានបញ្ជូនប្រភេទកីឡាចំនួន៦ ក្នុងនោះមានតែប្រភេទកីឡាវាយសីតែមួយគត់ដែលដណ្តើមមេដាយបានច្រើនជាងគេ ។ លទ្ធផលទាំងនេះសបញ្ជាក់ឲ្យឃើញថាកីឡាវាយសីកម្ពុជាកំពុងវិវឌ្ឍន៏ខ្លួនរីកចំរើននិងពោពេញដោយសក្តានុពលខ្ពស់ខុសប្លែកពីប៉ុន្មានឆ្នាំមុនគឺកីឡាវាយសីកម្ពុជាមិនមានលទ្ធភាពដណ្តើមយកមេដាយមាសដូចពេលនេះឡើយ។
ដោយឡែកកីឡាការិនីកែរ ពេជ្រឆរ៉ាវី ម្ចាស់មេដាយមាសពីព្រឹត្តិការណ៏Makong Goodwill Game លើកទី១២បានបង្ហាញនូវចំណាប់អារម្មណ៍សប្បាយរីករាយជាខ្លាំងចំពោះជោគជ័យលើកនេះ ហើយលោកនិងបន្តជំរុញឲ្យកូនស្រីរបស់លោកខិតខំហ្វឹកហាត់បន្តទៀត ដើម្បីប្រកួតដណ្តើមយកមេដាយជូនប្រទេសកម្ពុជានៅស៊ីហ្គេមឆ្នាំ២០២៣ក្នុងនាមធ្វើម្ចាស់ផ្ទះ។
គួរញ្ជាក់ថា សម្រាប់ម្ចាស់មដាយមាស វិញ្ញាសាវាយទោល បុរស នារីក្នុងមាក់ទទួលបាន ថវិកាឧបត្ថម្ភពី ប្រធានសហព័ន្ធ ចំនួន១លាន៥០ម៉ឺនរៀល ម្ចាស់មេដាយមាសវាយគូបុរស និងគូនារីទទួលបានថវិកា ពីប្រធានសហព័ន្ធ ១គូ២លានរៀលនិងមេដាយប្រាក់គូ១លាន៦០ម៉ឺនរៀលរីឯប្រធានប្រតិភូ៥០ម៉ឺនរៀល គ្រូបង្វឹក៥០ម៉ឺនរៀល។ ក្នុងសប្បុរសជន ប្រធានក្រុមហ៊ុន Mizuno ឧបត្ថម្ភថវិកាក្នុងម្នាក់ៗចំនូន៥០ដុល្លារ សម្រាប់ម្ចាស់មេដាយមាស និងមេដាយប្រាក់ទទួលបាន៣០០ដុល្លារ។ លោកតាំង ប៊ុនឆេង ឧបត្ថម្ភកីឡាករកីឡាការិនីម្នាក់ៗ៥០ដុល្លារ ។លោកសុខ ឆាយ ឧបត្ថម្ភកីឡាករកីឡាការិនីម្នាកៗ៥០ដុល្លារ និង លោក ពៅឧបត្ថម្ភសម្ភារកីឡា និងក្រុមហ៊ុន VM Multi-trading ឧបត្ថម្ភកីឡាករកីឡាការិនីប្រោះប្រាស់ថ្នាំរយៈពេល១ឆ្នាំ។
គួររំលឹកថា ម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធិទាំងអស់ដណ្តើមបានពីព្រឹត្តិការណ៏ Makong Goodwill Game លើកទី១២ ទំនងទទួលបាននូវថវិកាលើកទឹកចិត្តបន្ថែមទៀត តាមប្រកាសអន្តរក្រសួង ៕
ដោយ៖ សារីម