សត្វ​ខ្លា​៦​ពាន់​ក្បាល​ត្រូវ​គេ​ទុក​ឲ្យ​អត់​ចំណី​រហូត​ដល់​ងាប់​ដើម្បី​យក​ឆ្អឹង​ត្រាំ​ស្រា​លក់​ឲ្យ​អ្នកមាន​

ចែករំលែក៖

​ខ្លាដំបង​ប្រមាណ​៦០០០​ក្បាល​ ត្រូវ​បាន​គេ​ទុក​ឲ្យ​ឃ្លាន​រហូត​ដល់​ងាប់​ ដើម្បី​យក​ឆ្អឹង​ត្រាំ​ស្រា​ សម្រាប់​លក់​ឲ្យ​អ្នកមាន​ក្នុង​តម្លៃ​ខ្ពស់​ ។​

​កន្លែង​ចិញ្ចឹមសត្វ​ខ្លា​ ឬ​កន្លែង​អភិរក្ស​សត្វព្រៃ​ ស្ថិត​នៅ​ខេត្ត​Guangxi​ប្រទេស​ចិន​ត្រូវ​បាន​គេ​ថ្កោលទោស​យ៉ាង​ខ្លាំង​ ក្រោយ​ពេល​គេ​ដឹង​ថា​ អ្នក​អភិរក្ស​នៅ​ទីនោះ​បាន​ទុក​ឲ្យ​សត្វ​ខ្លា​អត់​ចំណី​រហូត​ដល់​ងាប់​ យក​សាច់​ត្រាំ​ស្រាវ​។​ ស្រាវ​ត្រាំ​ឆ្អឹង​ខ្លា​ ត្រូវ​បាន​អ្នកមាន​ចិន​ចាត់​ទុក​ថា​មាន​ផលប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព​ពិសេស​គឺ​ សុខភាព​បន្ត​ពូជ​ ។​

​តាម​បណ្តាញ​ព័ត៌មាន​Sina​មូលហេតុ​ដែល​ដែល​បណ្តាល​ឲ្យ​មានការ​លក់ដូរ​បែប​នេះ​ដោយសារ​តែ​ប្រាក់​ចំណូល​នៅ​ក្នុង​សួន​អភិរក្ស​កាន់តែ​ថយ​ចុះ​ ក្រុម​អ្នក​វិនិយោគ​មិន​អាច​ទូទាត់​ការ​ចំណាយ​គ្រប់គ្រាន់​តាម​រយៈ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​នោះ​ឡើយ​ ទើប​ បង្ខំចិត្ត​ ទុក​ឲ្យ​ខ្លា​ងាប់​យក​ឆ្អឹង​ត្រាំ​ស្រា​។​ វិធីសាស្ត្រ​នេះ​អាច​គេច​ពី​ខ្សែ​ភ្នែក​ក្រុម​ការពារ​សត្វព្រៃ​បាន​ ដោយសារ​តែ​ការ​ត្រាំ​នោះ​គឺជា​ឆ្អឹង​ខ្លា​ងាប់​ទៅ​ហើយ​។​

​សារព័ត៌មាន​The​ Guardian​ បាន​ផ្សាយ​ថា​មាន​សត្វ​ខ្លា​ប្រមាណ​៥០០០​ ទៅ​៦០០០​ពាន់​ក្បាល​ដែល​ចិញ្ចឹម​នៅ​កន្លែង​ចិញ្ចឹមសត្វ​ជាង​២០០​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​ចិន​។​ សត្វ​ខ្លា​មួយ​ក្បាល​អាច​លក់​បាន​តម្លៃ​រហូត​ដល់​រាប់​មឺ​ន​ដុល្លារ​ ហើយ​មានការ​បែកចេញ​លក់​ផ្សេងៗ​គ្នា​ ដូច​ជា​ស្បែក​ ចង្កូម​ ឆ្អឹង​ ជាដើម​។​

​ក្រុម​អភិរក្ស​សត្វព្រៃ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​ខាងលើ​។​ ការ​ទុក​ឲ្យ​សត្វ​ខ្លា​អត់​ចំណី​ដល់​ងាប់​គឺជា​សកម្មភាព​អមនុស្សធម៌​ មិន​អាច​លើក​លេង​ឲ្យ​បាន​ឡើយ​ ៕​

ses

ses (1)

ដោយ៖ម៉ែ​វ​ សា​ធី​

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print