ស្ត្រីជនបរទេសម្នាក់ជិះម៉ូតូលឿនពេក បុកខឿនស្លាប់ខ្លួនឯង នៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្ត្រីជនបរទេសម្នាក់បានបាត់បង់ជិវិតនៅក្នុងមន្ទីរពេទ្យបង្អែកចំការ បន្ទាប់​ពី​ក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះជាងកន្លះម៉ោង ក្រោយពីស្ត្រីរងគ្រោះម្នាក់ជិះបុកខឿនផ្លូវ កាលពីវេលាម៉ោង២២ និង២០នាទីយប់ ថ្ងៃ២៨ ខែមីនាឆ្នាំ២០១៦ នៅចំណុចមុខអនុវិទ្យាល័យ​សម្តេចឪ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

យោងតាមប្រភពពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កឡើងដោយខ្លួន បណ្តាលឲ្យស្ត្រីម្នាក់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ។​

ប្រភពដដែលបាន​បន្ត​ថា នៅយប់កើតហេតុ ស្ត្រីរងគ្រោះឈ្មោះចែននី សុកូឡា អាយុ២៣ឆ្នាំ ជនជាតិហូ​ឡង់ ជាបុគ្គលិក នៅផ្ទះសំណាក់ យីហោប៉ាប៉ា កាយូ ស្ថិតក្នុងភូមិ៤ ​សង្កាត់លេខ៤ ក្រុង​ព្រះ​សីហនុ បានបើកម៉ូតូម៉ាកហាយយ៉ាតេ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ  1Y- 4181  ក្នុង​ទិស​ដៅពីលិចទៅកើត ក្នុងគោល​បំ​ណង​ទៅកាន់កន្លែងធ្វើការសង្កាត់លេខ៤  ក្នុងល្បឿនលឿន រហូត​មកដល់ចំណុចកើតហេតុ ដោយទីតាំងនោះមានភាពងងឹត ក៏បានជ្រុលចង្កូតទៅបុក​ខឿន​ពុះទ្រូងចែកផ្លូវ បណ្តាលដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ហើយត្រូវបានរថយន្តសង្គ្រោះ​ឯកជនដឹកទៅសង្គ្រោះ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរ គ្លីនិចឯកជនក៏បានដឹកបញ្ជូនបន្តនៅមន្ទីរពេទ្យប​ង្អែកចំការចេក ហើយបានបាត់បង់ជិវិតក្រោយបញ្ជូនទៅដល់​ប្រមាណ៣០នាទី។

បច្ចុប្បន្នសាកសព ត្រូវបានរក្សាទុកនៅក្នុងមន្ទីរពេទ្យបង្អែកចេកក្រុង រងចាំតំណាង​ស្ថាន​​ទូតមកទទួលយកទៅចាត់ចែងបន្ត៕

IMG-20160329-WA0010

IMG-20160329-WA0009

IMG-20160329-WA0007

ដោយ៖ ឆ្លាមសមុទ្រ

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print