ខេត្តពោធិ៍សាត់៖ ប្រជាកសិករម្នាក់ដើរបេះផ្កាក្នុងព្រៃដើម្បីយកទៅលក់នៅប្រទេសថៃ បានជាន់គ្រាប់មីនបន្សល់ពីសម័យសង្រ្គាមផ្ទុះដាច់ជើងម្ខាងដ៏រន្ធត់។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចចំណោត៨៥ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សមត្តកិច្ចមូលដ្ឋានប្រាប់ថា កសិកររងគ្រោះដោយសារផ្ទុះមីនត្រូវបានគេស្គាល់ឈ្មោះ ហៀង ណាន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិគីឡូដប់ពី ឃុំកោះតូច ស្រុក-ខេត្តកំពត(មុខរបកសិករ) មកស្នាក់នៅភូមិឃុំកើតហេតុ ។
ប្រភពខាងលើបន្តថា មូលហេតុក្នុងការជាន់គ្រាប់មីនផ្ទុះបណ្ដាលឲ្យដាច់ជើងខាងឆ្វេងកសិករនេះ ដោយសារគាត់ចូលព្រៃដើរបេះផ្កាព្រៃយកទៅលក់នៅប្រទេសថៃ។ ប្រភពបន្រទៀតថាក្រោយកើតហេតុជនរងរបួសត្រូវបានក្រុមសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅបរទេសថៃ៕
ដោយ៖ ប៉ឹម ពិន
...